- 2022-01-17 11:55:38
- បាល់ទាត់
ល្បីថា ក្លឹប PL មួយនេះ បានផ្ដល់កុងត្រាឲ្យ Christian Eriksen ៦ខែ
- 2022-01-17 11:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា ក្លឹប PL មួយនេះ បានផ្ដល់កុងត្រាឲ្យ Christian Eriksen ៦ខែ
ចន្លោះមិនឃើញ
ខ្សែបម្រើ Christian Eriksen ត្រូវបានក្លឹប Brentford បានផ្ដល់កុងត្រាឲ្យរយៈ ៦ខែ ជាមួយនឹងលក្ខខណ្ឌ បន្តកុងត្រាថ្មីចំនួន ១ឆ្នាំផងដែរ។ នេះបើយោងតាមការចុះផ្សាយ The Athletic ។
កីឡាកររូបនេះបានបាត់មុខពីវិស័យបាល់ទាត់មួយរយៈធំហើយ ដោយសាររកមានបញ្ហាគាំងបេះ ចាប់ពីតាំងពីកំឡុងពេល ប្រកួត Euro 2020 ឆ្នាំមុនកន្លងមក។
ដោយសារតែបញ្ហាជំងឺនេះហើយ ខ្សែបម្រើ Eriksen ត្រូវបាន Inter Milan បញ្ចប់កុងត្រាជាមួយផងដែរ ព្រោះតែនៅលីគកំពូលអ៊ីតាលី មិនឲ្យកីឡាករដែលរកឃើញមានបញ្ហាគាំងបេះដូង បន្តលេងទេឡើយ។
ក្រោយពីបញ្ចប់កុងត្រាជាមួយ Inter កីឡាកររូបនេះត្រូវបានគេដឹងបានហ្វឹកហាត់នៅទីលាននៅក្លឹប Odense រហូតមក ដែលជាក្លឹបគេធ្លាប់លេងឲ្យពីឆ្នាំ២០០៥-២០០៨។
មួយរយៈពេលថ្មីនេះ ភ្នាក់ងារកីឡាកររបស់គេក៏ធ្លាប់បានបង្ហើបផងដែរថា គេនឹងអាចត្រលប់មកលេងបាល់ទាត់អាជីពវិញផងដែរ៕