• 2022-01-13 02:35:59
  • បាល់ទាត់

Inter លើក​ពាន​ Super Cup ជា​លើក​ដំបូង​​ក្នុង​រយៈពេល​១១​ឆ្នាំ ក្រោយ​ឈ្នះ Juvenus

  • 2022-01-13 02:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alexis Sanchez បាន​​ទាត់​បញ្ចូល​ទី​​នៅ​ម៉ោង​បន្ថែម ជួយ Inter Milan យក​ឈ្នះ Juventus ២-១ លើក​ពាន Italian Super Cap ជា​លើក​ដំបូង គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០។

ក្នុង​ការ​ប្រកួត Weston McKennie បាន​រក​គ្រាប់​នាំ​មុខ​ឲ្យ Juventus មុន​ពេល​ខ្សែ​ប្រយុទ្ធ Lautaro Martinez ទាត់​បញ្ចូល​ទី​តាម​ស្មើ​វិញ​ឲ្យ Inter Milan។ ការ​ប្រកួត​បាន​ឈាន​រហូត​ដល់​ម៉ោង​បន្ថែម​១២០​នាទី ក្នុង​នោះ​កីឡាករ​សញ្ជាតិ​ឈីលី​​ដែល​ប្ដូរ​ចូល​នៅ​វគ្គ​ទី​ពីរ​បាន​រក​គ្រាប់​ជ័យជម្នះ​ឲ្យ Inter។

បញ្ចប់​ការ​ប្រកួត Inter បាន​យក​ឈ្នះ Juventus ២-០ គ្រង​ពាន Italian Super Cup ជា​លើក​ដំបូង​ក្នុង​រយៈពេល​១១​ឆ្នាំ។ នេះ​ជា​លើក​ទី​៦​ហើយ​ដែល Inter លើក​ពាន Super Cup ខណៈ Juventus ជា​ក្លឹប​ជោគជ័យ​បំផុត​ក្នុង​ពាន​នេះ​ធ្លាប់​ឈ្នះ​៩​ដង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី