• 2022-01-12 02:31:13
  • បាល់ទាត់

ហ៉ីម​ កញ្ញា៖ បងស្រីគាត់​រួច​ផុត​ពី​គ្រោះថ្នាក់​​ហើយ

  • 2022-01-12 02:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការនីជម្រើសជាតិបាល់ទាត់នារី និងជាកីឡាការនីរបស់ក្លឹបបាល់ទាត់នារី​ណាហ្គាវើលដ៍ ហឹម​ កញ្ញា បាន​ប្រាប់​ឱ្យ​ Sabay ដឹង​ថា​បងស្រី​របស់​នាង​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់ហើយ​ ក្រោយ​វះកាត់ផ្នែក​ក្បាល​ជោគជ័យ។

ហឹម​ កញ្ញា បាន​ឱ្យ​ដឹង​យ៉ាង​ខ្លី​ថា ៖«បងស្រីគាត់​រួច​ផុត​ពី​គ្រោះថ្នាក់​​ហើយ»។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​របស់​បងស្រី​នា​ពេល​នេះ​ ហឹម​ កញ្ញា មិន​បាន​បញ្ជាក់ឱ្យ​បាន​ច្រើន​ទេ ខណៈ​ភ្នាក់ងារ Sabay បាន​ទាក់ទង​តាម​ឆាតហ្វ​េសប៊ុក មិន​មាន​ការ​ឆ្លើយ​តប រីឯលេខទូរសព្ទប្រព័ន្ធ​ 093 ​របស់​កញ្ញា​ហៅ​មិន​ចូល​។

បង​ស្រី​​របស់​កីឡាការនី ហឹម​ កញ្ញា ថ្មីៗ​នេះ​បានជួបគ្រោះថ្នាក់ចរាចរណ៍​ប៉ះពាល់ធ្ងន់ដល់ខួរក្បាល ដែលត្រូវវះកាត់ជា​ចាំបាច់ ហើយ​ការ​ចំណាយ​ទៀត​សោត​ត្រូវ​ការ​ប្រាក់​ច្រេីន ស្របពេល​គ្រួសារ​មិនសូវមានជីវភាព​ធូរធា។

បើ​តាម​ការ​បង្ហោះ​របស់​លោក យ៉ា ប៉ោទ្រី ហៅយ៉ាស្រ៊ី អតីត​បុគ្គលិក​ក្លឹប​បាល់​ទាត់​ណាហ្គា​វើលដ៏​លើ​ហ្វេសប៊ុក​ម្សិលមិញ​នេះ បង​ស្រី​​កីឡាការនី ហឹម កញ្ញា បាន​វះកាត់​ជោគជ័យ​ហើយដោយ​ត្រូវ​ចំណាយ​​​អស់​ខ្ទង់ ៤,០០០ ដុល្លារ។

លោក យ៉ាស្រ៊ី បាន​សរសេរ​ថា ៖«បងស្រីរបស់កញ្ញាវះកាត់ផ្នែកក្បាលរួចហើយតាំងពីពេលជួបគ្រោះថ្នាក់ភ្លាមៗ ជាដំបូងគ្រួសារបានចំណាយទៅលើការវះកាត់អស់ខ្ទង់ ៤០០០ដុល្លា មិនច្រើនទេសម្រាប់អ្នកធូរធា សម្រាប់គ្រួសារក្មួយគឺច្រើន សង្ឃឹមថាបងប្អូននិងជួយចែករំលែកទុក្ខលំបាកនេះផង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី