• 2022-01-12 02:05:26
  • បាល់ទាត់

Conte ​ប្រាប់​ហើយ​ប្រាប់​ទៀត Spurs ​ត្រូវ​ការ​ប្រយុទ្ធ​២​នាក់​ទៀត​

  • 2022-01-12 02:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Antonio Conte ​បាន​ប្រាប់​ទៅ​ម្ចាស់​ក្លឹប Daniel Levy ​ថា​ក្រុម Spurs ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​២​នាក់​ទៀត​សម្រាប់​ខែ​មករា​ឆ្នាំ​២០២២​នេះ ​ដើម្បី​អាច​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន។

​ត្បិត​តែ​ដឹក​នាំ​ក្រុម​បាន​ល្អ​កន្លង​មក​មែន ប៉ុន្តែ​លោក Conte ​មើល​ឃើញ​ថា​ក្រុម Spurs ​របស់​ខ្លួន​នៅ​ពេល​នេះ​មាន​ការ​ខ្វះខាត​ច្រើន​ជា​ពិសេស​តំបន់​ប្រយុទ្ធ​តែ​ម្ដង។ ​លោក​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ថា​នៅ​ខែ​មករា​នេះ ​ក្លឹប​ត្រូវ​ការ​ចំណាយ​បន្ថែម​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល ​យ៉ាង​តិច​២​នាក់​នៅ​តំបន់​ប្រយុទ្ធ។ ដោយ​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​កីឡាករ Adama Traore ​របស់​ក្រុម Wolves ​។

​ក្នុង​នោះ​ដែរ ​នៅ​ខែ​មករា​នេះ ​ក្រុម Spurs ​នឹង​បាន​ដាក់​លក់​កីឡាករ​៣​នាក់​ចេញ​វិញ​ដែរ ​ដោយ​ក្នុង​នោះ​មាន Matt Doherty, Dele Alli ​និង​ Tanguy Ndombele។ ប្រសិន​បើ​ក្លឹប​ណា​ចាប់​អារម្មណ៍​អាច​ទាក់ទង​ចរចា​បាន ព្រោះ​កីឡាករ​៣​នាក់​នេះ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​អ្នក​ចាត់ការ​អ៊ីតាលី​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់