• 2022-01-07 12:01:47
  • បាល់ទាត់

មក​ស្គាល់​ គ្រូ​បង្វឹក​ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

  • 2022-01-07 12:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ គ្រូ​បង្វឹក​មាន​តួនាទី​ និង​ទំនួលខុសត្រូវ​ច្រើន​ណាស់​ ក្នុង​ការ​ដឹកនាំ​ការ​ប្រកួត​ម្ដងៗ ប៉ុន្តែ​គ្រូ​បង្វឹក​ក៏​ជា​អ្នក​នៅ​ពី​ក្រោយ​ជ័យជម្នះ​ម្ដងៗ​ផង​ដែរ។ ជា​ការ​ពិត​ណាស់ បើ​និយាយ​ពី​គ្រូ​បង្វឹក​ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​វិញ​គឺ អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Sir Alex Ferguson។ លោក​បាន​ឈ្នះ​ពាន​សរុប​ទាំង​ ៤៩​ ច្រើន​ជាង​គ្រូ​បង្វឹក​ណា​ទាំង​អស់។

លោក​បាន​ចាប់​អាជីព​ជា​គ្រូ​បង្វឹក​តាំង​ពី​ឆ្នាំ១៩៧៤ នៅ​ក្លឹប​ស្កុតឡែន East Stirlingshire ប៉ុន្តែ​លោក​ឈ្នះ​ពាន​ដំបូង​គឺ​ ឈ្នះ​ពាន​លីគ​លំដាប់​ទី ២ ស្កុតឡែន​ ជាមួយ​នឹង​ក្លឹប​ St Mirren នៅ​ឆ្នាំ១៩៧៦។ ក្រោយ​មក​លោក​បាន​ដឹកនាំ​ក្លឹប​លីគ​កំពូល​ស្កុតឡែន​ Aberdeen កំឡុង​ឆ្នាំ១៩៧៨ ដល់ ១៩៨៦ ដោយ​កំឡុង​ពេល​នោះ​ លោក​បាន​ឈ្នះ​ពាន​ចំនួន ១០ ដោយ​ក្នុង​នោះ​មាន​ ពាន​លីគ​កំពូល​ចំនួន ៣​ដង និង​ពាន​អឺរ៉ុប​ចំនួន ២​ដង​ផង​ដែរ។

ពាន​ Champions League របស់​ក្លឹប​ Manchester United

បន្ទាប់​មក​ លោក​បាន​ឈាន​ចូល​មក​ Premier League ដោយ​ដឹកនាំ​ក្លឹប​ Manchester United។ រយៈពេល​ជាង ២៧​ឆ្នាំ​នៅ​ទីនោះ លោក​បាន​ឈ្នះ​ពាន​សរុប​ចំនួន ៣៨​។

ក្នុង​នោះ​មាន Premier League ១៣​លើក, Champions League ២​លើក, FA Cup ៥លើក, League Cup ចំនួន ៤​លើក, Community Shield ចំនួន ១០​លើក, FIFA Club World Cup ១​លើក, European Super Cup ១លើក, European Cup Winners' Cup ១លើក និង​ Intercontinental Cup ១លើក៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី