• 2022-01-06 13:05:49
  • បាល់ទាត់

Aubameyang បាន​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ-១៩​ ​ពេល​ទៅ​ដល់​កាមេរ៉ូន​ ត្រៀម​ប្រកួត​ AFCON

  • 2022-01-06 13:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang បាន​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ-១៩ នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

កីឡាករ​សញ្ជាតិ​ហ្គាបុង​រូប​នេះ​ បាន​បាន​ពិនិត្យ​ឃើញ​ជំងឺ​ឆ្លង​មួយ​នេះ​ នៅ​ពេល​ទៅ​ដល់​ប្រទេស​កាមេរ៉ូន​ ដើម្បី​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ ត​ទល់​នឹង​ក្រុមជម្រើស​ជាតិ​កូម៉ូរ៉ូ​ ក្របខ័ណ្ឌ​ ពាន​លំដាប់​ជាតិ​របស់​អាហ្វ្រិក​ (Africa Cup of Nations) ដែល​នឹង​គ្រោង​ប្រកួត​នៅ​ថ្ងៃ​ច័ន្ទ​ ទី​១០ ខែ​មករា ឆ្នាំ​២០២២​ខាង​មុខ​ (ម៉ោង​កម្ពុជា)។

យ៉ាង​ណា​ក្រោយ​ពិនិត្យ​ឃើញ​ឆ្លង​ជំងឺ​មួយ​នេះ​ Aubameyang នឹង​មិន​អាច​ចូល​រួម​ក្នុង​ការ​ប្រកួត​ខាង​លើ​ឡើយ​៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី