• 2022-01-06 11:23:19
  • បាល់ទាត់

ល្បី​ថា​ Man City នឹង​ផ្ដល់​តំណែង​មួយ​ទៅ​ Aguero ដើម្បី​មក​ជួយ​ក្លឹប​

  • 2022-01-06 11:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester City ត្រូវ​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គ្រោង​នឹង​ផ្ដល់​តំណែង​ជា​​ ទូត​សុទ្ធឆន្ទៈ​ ទៅ​កាន់​ Sergio Aguero ។

ជា​ទូទៅ​តំណែង​ ទូត​សុទ្ធឆន្ទៈ​ នេះ​ជា​តំណែង​ដែល​អាច​ជួយ​ដល់​ក្លឹប​ តាម​រយៈ​ចេញ​មុខ​ធ្វើ​ការ​ផ្សព្វផ្សាយ​នានា​ ទៅ​ដល់​អ្នក​គាំទ្រ​។

បើ​តាម​ប្រភព​ខាង​លើ​ ទោះ​ចូល​និវត្តន៍​ពី​កីឡាករ​ វិស័យ​បាល់ទាត់​ទៅ​ហើយ​ក៏​ដោយ​ ប៉ុន្តែ​ Man City នៅ​តែ​មើល​ Aguero នៅ​តែ​អាច​ជួយ​លើក​ស្ទួយ​ដល់​ក្លឹប​ក្នុង​វិស័យ​បាល់ទាត់​ដដែល​នេះ​ តាម​រយៈ​តំណែង​ខាង​លើ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Aguero ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​អស់​រយៈ​ពេល​ ១០​ឆ្នាំ​របស់​ Man City ដែល​ផ្លាស់​ទៅ​ Barcelona នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ ប៉ុន្តែ​អាជីព​របស់​គេ​ត្រូវ​បាន​បញ្ចប់​ ទាំង​បង្ខំ​ចិត្ត​ដោយ​សារ​តែ​ជំងឺ​បេះ​ដូង​កាល​ពី​ពាក់​កណ្ដាល​ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់