• 2022-01-05 13:57:36
  • បាល់ទាត់

Allegriថា​ Morata មិន​ចេញ​ពី​​ Juventus នៅ​ខែ​មករា​នេះ​

  • 2022-01-05 13:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Massimiliano Allegri គ្រូ​បង្គោល​ក្លឹប​ Juventus បាន​ធ្វើ​ការ​បញ្ជាក់​ថា​ ខ្សែ​ប្រយុទ្ធ​ Alvaro Morata នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​លោក​នៅ​ក្នុង​ខែ​មករានេះ​ទេ​ ទោះ​មាន​ក្លឹប​ Barcelona ចង់​បាន​ក៏​ដោយ​។ នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​កាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Allegri បាន​និយាយ​ថា​៖" Alvaro Morata នឹង​នៅ​ជា​មួយ​យើង​នេះ​។ គេ​នឹង​មិន​ចាក​ចេញ​នៅ​ខែ​មករា​។ ខ្ញុំ​បាន​ជួប​ត​ទល់​នឹង​មុខ​ផ្ទាល់​ និង​និយាយ​ប្រាប់​គេ​ថា​ ១០០%​ ហើយ​អ្នក​​ត្រូវ​នៅ​បន្ត​ "។​

បើ​ប្រភព​អ្នក​កាសែត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ Juventus នឹង​មិន​ឲ្យ​ Morata ចេញ​ទៅ​ទេ​រហូត​ដល់​រដូវកាល​ក្ដៅ​ខាង​មុខ​ ប្រសិន​បើ​ពួក​គេ​ មិន​អាច​រក​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ពី​ក្លឹប​ណា​មួយ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Morata និង​ Barca ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ បាន​ទាក់ទង​គ្នាជាប្រចាំ និងព្រម​ព្រៀង​ត្រូវរ៉ូវ​គ្នា​ហើយ​ ប៉ុន្តែ​ក្រោយ​ខាង​ Juventus លើក​ឡើង​បែប​នេះ​ ការ​សម្រេច​ទាំង​ប៉ុន្មាន​នឹង​ប្រែប្រួល​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់