• 2022-01-05 12:57:48
  • បាល់ទាត់

Tuchel មិន​ចាប់​ទោស​អូស​ដំណើរ​ Lukaku ទៀត​ទេ​ ក្រោយ​ចេញ​មុខសូមទោស​

  • 2022-01-05 12:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ មិន​ចាប់​ទោស​ទាន់​ ខ្សែ​ប្រយុទ្ធ​ Romelo Lukaku ទៀត​ទេ​ ក្រោយ​ចេញ​វីដេអូ​សូមទោស​។

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​ កីឡាករ​រូប​នេះ​បាន​​និយាយ​ថា​ មិន​ពេញ​ចិត្ត​នឹង​លោក​ Tuchel ដោយ​ចង់​ចាកចេញ​ពី​ Chelsea ទៅ​កាន់​ Inter Milan វិញ​ ដែល​ជា​ហេតុ​​​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​រួម​ការ​ប្រកួត​រហូត​មក​។

យ៉ាង​ណា​ ក្រោយ​ Lukaku បាន​សូម​ទោស​រួច​រាល់​ លោក​ Tuchel បាន​លើក​ឡើង​ទាក់ទង​នឹង​រឿង​ នេះ​ក្នុង​ន័យ​ថា​ អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​យោគយល់​ និង​ជឿជាក់​ថា​ ការ​លើក​ឡើង​របស់​គេ​គឺ​គ្មាន​ចេតនា​ ដោយ​លើក​ឡើង​បន្ថែម​ថា​ រឿង​នេះ​វា​តូច​ល្មម​ទេ​ អញ្ចឹង​ហើយ​ត្រូវ​តែ​ទទួល​យក​ការ​សូម​ទោស​នេះ​ និង​បន្ត​ទៅ​មុខ​ជា​ធម្មតា​វិញ​។

ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ Lukaku បាន​ក៏​បាន​ត្រលប់​មក​ចូល​ហ្វឹកហាត់​ជា​ធម្មតា​វិញ​ផង​ដែរ​​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ឈ្មោះ​ចូល​លេង​ការ​ប្រកួត​នឹង​ Spurs នៅ​យប់​នេះ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី