• 2022-01-04 13:01:55
  • បាល់ទាត់

ល្ហិចល្ហៀង​ថា​ Real បាន​ដាក់ថ្លៃ​ទិញយក​ Mbappe ពី​ PSG ទៀត​ហើយ

  • 2022-01-04 13:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid ចាប់​ផ្ដើម​ដាក់​លុយ​​ ដើម្បី​ដេញ​ថ្លៃ​យក​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ពី​ក្លឹប​ Paris Saint Germain សារ​ជា​ថ្មី​ហើយ​។ នេះ​បើ​យោង​តាម​ លោក​ Giovanni Branchini កំពូល​ភ្នាក់​ងារ​កីឡាករ​មួយ​រូប​ ដែល​បាន​ដឹង​ដំណឹង​ល្ហិចល្ហៀង​នេះ​ ប្រាប់​ទៅ​សារព័ត៌មាន​ La Gazzetta dello Sport ក្នុង​ថ្ងៃ​នេះ​ ។

លោក​ Giovanni ​បាន​ឲ្យ​ដឹង​ថា​ Real បាន​បោះ​លុយ​ជាង​ ៥៦​លាន​ដុល្លារ ដើម្បី​ព្យាយាម​ទិញ​យក​ Mbappe ក្នុង​ពេល​នេះ​​។

កាល​ពី​ចុង​រដូវកាល​ទិញ​ដូរ​កីឡាករ​កន្លង​ទៅ​នេះ​ Real ធ្លាប់​ឲ្យ​ថ្លៃ​ PSG ក្នុង​ការ​ចង់​ទិញ​យក​ Mbappe រហូត​ដល់​ ២០៣​លាន​ដុល្លារ​ ប៉ុន្តែ​ខាង​ក្លឹប​បដិសេធ​។

ទាក់ទង​នឹង​អនាគត​របស់​ Mbappe នេះ​ PSG តែង​តែ​បញ្ជាក់​ចំហ​ច្បាស់លាស់​រហូត​មក​ថា​ ខ្លួន​មិន​មាន​បំណង​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឡើយ​ ដោយ​ចង់​បន្ត​កុងត្រា​ ប៉ុន្តែ​ Mbappe វិញ​មិន​ដែល​និយាយ​ច្បាស់លាស់​ថា​យ៉ាង​ម៉េច​ឡើយ​ ខណៈ​កុងត្រា​របស់​ខ្លួន​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ ខាង​មុខ​ ដែល​នឹង​ក្លាយ​ Free Agent បើ​មិន​បន្ត​កុងត្រា​ថ្មី​​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់