• 2022-01-03 11:37:55
  • បាល់ទាត់

Rangnick ចង់​បាន​​ Cavani នៅ​បន្ត​ Man Utd ​

  • 2022-01-03 11:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick អ្នកចាត់​ការ​បណ្ដោះ​អាសន្ន​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Edinson Cavani នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២១/២២នេះ​។

លោក​ Rangnick បាន​និយាយ​ថា​៖" យើង​ធ្លាប់​បាន​និយាយ​គ្នា​ប៉ុន្មាន​ដែរ​កាល​ពី​ ២-៣សប្ដាហ៍​កន្លង​ទៅ​នេះ​។ Cavani ​ហ្នឹង​ហើយ​ជា​កីឡាករ​ ដែល​ខ្ញុំ​និយាយ​ជា​មួយ​ច្រើន​ជាង​គេ​ហើយ​។ ខ្ញុំ​បាន​ប្រាប់​គេ​ថា​ ខ្ញុំ​ចង់​បាន​គេ​ឲ្យ​នៅ​បន្ត​ជា​មួយ​យើង​នេះ​រហូត​ដល់​ចប់​រដូវកាល​នេះ​មែន​ទែន​។ គេ​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំគោរព​ និង​យល់​ម៉េច​ចំពោះ​សមត្ថភាព​គេ​។ យើង​ពិត​ជា​ត្រូវ​ការ​គេ​មែន​ អញ្ចឹង​ហើយ​ច្បាស់​ណាស់​គេត្រូវតែនៅ​បន្ត​ជា​មួយ​យើង​ "។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ជា​ច្រើន​កាល​ពី​ខែ​ធ្នូ​ កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា​ Cavani ចង់​ចាក​ចេញ​នៅ​ខែ​មករា នេះ​តែ​ម្ដង​ ដោយ​បាន​បដិសេធ​មិន​ព្រម​និយាយ​រឿង​ត​ជា​មួយ​ Man Utd ខណៈ​កុងត្រា​របស់​គេ​នឹង​ក្លឹប​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ ២០២២​ខាង​មុខ​។

នៅ​ក្នុង​រដូវកាល​នេះ​ កីឡាករ​នេះ​ចូល​លេង​ឲ្យ​ Man Utd បាន​១០ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ២គ្រាប់​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់