• 2022-01-03 07:43:32
  • បាល់ទាត់

នេះ​ជា​ប្រាក់​រង្វាន់​ដ៏​ក្រាស់ក្រែល ក្រោយ​ជម្រើស​ជាតិ​ថៃ​ឈ្នះ​ពាន AFF Cup

  • 2022-01-03 07:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ពី​ទទួល​បាន​ជើង​ឯក​ពាន​រង្វាន់ AFF Cup ២០២០ ក្រុម​ជម្រើស​ជាតិ​ថៃ​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ដល់​ទៅ​ជិត​៥០​លាន​បាត (ក្បែរ​១,៥​លាន​ដុល្លារ)។

ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ AFF Cup ២០២០ ក្រុម​ជម្រើស​ជាតិ​ទទួល​បាន​ប្រាក់​រង្វាន់​​៣០​ម៉ឺន​ដុល្លារ (១០​លាន​បាត) ពី​កម្មវិធី។ បន្ថែម​ពី​លើ​នេះ​ពួក​គេ​​ក៏​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​​ជា​ច្រើន​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ជម្រើសជាតិ និង​ក្រុមហ៊ុន​ផ្សេង​ៗ។

សហព័ន្ធ​បាល់ទាត់​របស់​ថៃ​​បាន​ផ្ដល់​​ប្រាក់​រង្វាន់​ចំនួន​១០​លាន​បាត ខណៈ​អ្នក​ស្រី​ Nualphan Lamsam ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ថៃ រួម​ជាមួយ​​ដៃ​គូ​សហការ​ផ្សេង​ៗ​បាន​ផ្ដល់​ប្រាក់​២៦​លាន​បាត​ផ្សេង​ទៀត​ដល់ ក្រុម​លោក Alexandre Polking។ ដូច្នេះ​​ប្រាក់​រង្វាន់​សរុប​ដែល​ជម្រើស​ជាតិ​ថៃ​ទទួល​បាន​​មាន​ដល់​ទៅ​៤៦​លាន​បាត ហើយ​វា​អាច​កើន​ដល់​ទៅ​ក្បែរ​៥០​លាន​បាត​សម្រាប់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

ប្រាក់​រង្វាន់​ទាំង​អស់​អ្នក​ស្រី Nualphan Lamsam នឹង​ចែក​ជូន​កីឡាករ​ទាំង​២៩​នាក់ ​សមាជិក​១៥​នាក់​នៃ​ក្រុម​គ្រូ​បង្វឹក ពេទ្យ​និង​​បុគ្គលិក​​ផ្សេង​ៗ។ ថៃ​បាន​ឈ្នះ​ជើង​ឯក AFF Cup ក្រោយ​យក​ឈ្នះ​ឥណ្ឌូណេស៊ី​ទាំង​ពីរ​ជើង ៦-២៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី