• 2021-12-29 06:38:44
  • បាល់ទាត់

Mbappe ​ថា​ឆ្នាំ​នេះ ​ចង់​ឈ្នះ​ពាន​៣​ ជាមួយ PSG ​

  • 2021-12-29 06:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​រូបគេ​នឹង​មិន​ចេញ​ពី​ក្រុម PSG ​ទេ​នា​ខែ​មករ​ឆ្នាំ​២០២២​ខាង​មុខ​នេះ ហើយ​នឹង​ប្រឹងប្រែង​លេង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​៣​ឱ្យ​បាន​។

​ក្រោយ​ពី​មាន​ដំណឹង​ជា​ច្រើន​ថា Mbappe ​នឹង​ចាកចេញ​ពី​ក្រុម PSG ​នៅ​ខែ​មករា ​ហើយ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​នោះ ​ពេល​នេះ​សាមី​ខ្លួន​បាន​ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ហើយ។ ​កីឡាករ​ជម្រើស​ជាតិ​បារាំង ​បាន​អះអាង​ថា​១០០​%​គឺ​ខ្លួន​នឹង​បន្ដ​លេង​នៅ PSG ​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​ដោយ​មិន​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Real Madrid ​នា​ខែ​មករា​ឡើយ។ ​Mbappe ​សប្បាយ​ចិត្ត​នៅ PSG ​និង​បាន​ធំ​ធាត់​រហូត​ដល់​សព្វ​ថ្ងៃ​នៅ​ក្រុង​នេះ​ឯង។ ដូច្នេះ​ខ្លួន​នឹង​មិន​ចាកចេញ​នៅ​ពាក់​កណ្ដាល​ទី​ទេ។

​មួយ​វិញ​ទៀត ​អតីត​កីឡាករ Monaco ​ខាង​លើ​ក៏​ប្ដេជ្ញា​ថែម​ទៀត​ថា​នឹង​ជួយ​ក្រុម PSG ​សម្រេច​កិច្ចការ​ធំ​ឱ្យ​បាន ពោល​គឺ​ឈ្នះ​ពាន​រង្វាន់​៣​ក្នុង​រដូវ​កាល​នេះ ​មាន​ទាំង UEFA Champions League, Ligue1 ​និង Cup ​ជា​ដើម។ ​ដោយ​រូបគេ​អះអាង​ថា​សមត្ថភាព​ខ្លួន​ឯង គួរ​ណាស់​តែ​អាច​បង្កើត​កំណត់ត្រា​ជាមួយ​ក្រុម PSG ​បាន ​មិន​អាច​ដើរ​ចេញ​ដោយ​ដៃ​ទទេ​ឡើយ៕

ប្រភព៖ Marca អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម