• 2021-12-28 03:19:44
  • បាល់ទាត់

Real Madrid ​ដាក់​​លក់កីឡាករ​៦​នាក់​ ​នៅ​ខែ​មករា​ខាង​មុខ​

  • 2021-12-28 03:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អធិរាជ​ស Real Madrid ​បាន​ដាក់​កីឡាករ​រហូត​ដល់​៦​នាក់​ដើម្បី​ត្រៀម​លក់​ចេញ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២២​ខាង​មុខ ​ដោយ​ក្នុង​នោះ​មាន​ទាំង Eden Hazard ​ផង​​ដែរ។

​ក្រុម​របស់​លោក Carlo Ancelotti ​កំពុង​ធ្វើ​បាន​ល្អ​នា​រដូវ​កាល​នេះ ​បើ​ទោះ​ជា​ពួកគេ​មិន​បាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល​ក្រុម​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ​ក៏​ដោយ។ ​ផ្ទុយ​ទៅ​វិញ ​នៅ​ខែ​មករា​ខាង​មុខ ​ក្រុម​យក្ស​អេស្ប៉ាញ​នេះ​ក៏​នឹង​ត្រៀម​បញ្ចេញ​កីឡាករ​៦​នាក់​ចេញ​ថែម​ទៀត ​ដោយ​ក្នុង​នោះ​មាន​ទាំង Gareth Bale, Eden Hazard ​និង Isco ​ផង​ដែរ។

Bale ​មិន​បាន​លេង​តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ ​បើ​ទោះ​ជា​មិន​របួស​ក៏​លោក Ancelotti ​មិន​ផ្ដល់​នាទី​ឱ្យ​លេង​ដែរ។ ស្រប​ពេល Hazard ​វិញ ​តម្លៃ​ខ្លួន​កាល​ទិញ​ពី Chelsea ​មក​ថ្លៃ តែ​រូបគេ​លេង​មិន​បាន​ល្អ​ឡើយ ដោយ​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច ​មួយ​វិញ​ទៀត​ទម្រង់​លេង​របស់​គេ​ក៏​ធ្លាក់​ចុះ​ដែរ។ ចំពោះ Isco ​វិញ ក៏​មិន​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​ប្រើប្រាស់​ថែម​ទៀត។ ​ចំពោះ​កីឡាករ​៣​នាក់​ទៀត​ដែល​ក្លឹប​ចង់​លក់​ចេញ​ដែរ​នោះ​គឺ Luka Jovic , Marcelo ​និង Mariano Diaz៕

ប្រភព៖ Marca អត្ថបទ៖ នរៈ វិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី