• 2021-12-22 03:00:13
  • បាល់ទាត់

Madam Pang ​ចែក​ទូរសព្ទ កាបូប​ប្រេន​ៗ ​ឱ្យ​កីឡាករ​ថៃ ​លើក​ទឹក​ចិត្ត​មុន​ប៉ះ​វៀតណាម​

  • 2021-12-22 03:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ស្រី Pang ​ឬ​គេ​ហៅ​ថា Madam Pang ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​បង្កើត​កម្មវិធី​សប្បាយ​ៗ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​មុន​ប៉ះ​វៀតណាម​នៅ​ល្ងាច​នេះ។

​ថៃ​នឹង​ត្រូវ​តតាំង​ជាមួយ​ស​ត្រូវ​ចាស់​វៀតណាម ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020 ​វេលា​ម៉ោង​៧:៣០​នាទី​នេះ។ ​មុន​ការ​ប្រកួត​ធំ​ខាង​លើ​ចាប់​ផ្ដើម ​អ្នក​ស្រី Pang ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សេដ្ឋីនី​ដែល​ស្រលាញ់​វិស័យ​បាល់ទាត់​នោះ ​បាន​ចូល​មក​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ថៃ ជាមួយ​អំណោយ​ជាប់​ដៃ​មក​ជាមួយ​ផង​ដែរ។

​ម្ចាស់​ក្លឹប Port FC ​ខាង​លើ​បាន​បង្កើត​កម្មវិធី​ចាប់​រង្វាន់​ដល់​កីឡាករ​ទាំង​អស់ ​ដោយ​ក្នុង​នោះ​មាន​ទាំង iPhone 13 ​នាឡិកា និង​កាបូប​ប្រេន​ៗ​ជា​ច្រើន​ទៀត។ ខណៈ​ដែល​ប្រភព​នៅ​ថៃ​បន្ថែម​ទៀត​ថា ​នៅ​ឆ្នាំ​នេះ បើ​ថៃ​អាច​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​បាន ​នោះ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​១​លាន​ដុល្លារ​ឯ​ណោះ។ ដោយ Madam Pang ​ជា​អ្នក​ស្វះស្វែង​រក​ប្រាក់​មក​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ៕

អត្ថបទ៖ នរៈ វិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី