• 2021-12-20 12:20:58
  • បាល់ទាត់

Leonardoថា PSG មិន​ធ្លាប់​គិត​ថា​ Ramos មិន​អាច​ចូល​រួម​ប្រកួត​ដល់​ ៤ខែ​ ទៅ​ ៥ខែ អញ្ចឹង​ទេ​

  • 2021-12-20 12:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Leonardo នាយក​កីឡា​ក្លឹប​ Paris Saint Germain បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ​នឹង​ Europe 1 កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​មិន​ដែល​គិត​ថា​ ខ្សែ​ការពារ​ Sergio Ramos មិន​អាច​ចូល​រួម​ប្រកួត​ដល់​ថ្នាក់​ ៤ខែ​ ទៅ​៥ខែ​ អញ្ចឹង​ទេ​។

លោក​ Leonardo បាន​និយាយ​ថា​៖" យើង​មិន​​ដែល​គិត​ថា​ Ramos មិន​អាច​ចូល​រួម​ប្រកួត​ដល់​ថ្នាក់​ ៤ខែ​ ទៅ​៥ខែ​ អញ្ចឹង​ទេ។​ យើង​ដឹង​ថា​ គេ​មាន​របួស​ច្រើន​តាំង​ពី​រដូវកាល​មុន​មក​ម្ល៉េះ​ តែ​យើង​យល់​ថា​អត់​អី​ អាច​មើល​ខុស​ត្រូវ​។ ម៉េច​ក៏​ដោយ​ជា​ការ​ពិត​ តាំង​ពី​ទិញ​យក​ រហូត​មក​ដល់​ពេល​នេះ​ យើង​មាន​ការ​ភ្ញាក់ផ្អើល​នឹង​របួស​គេ​មែន​ទែន​ "។

លោក​បាន​បន្ត​ថា​៖" ដល់​ថ្នាក់​ធ្លាប់​ទាស់ទែង​គ្នា​ តែ​យើង​ធ្វើ​ការ​សម្រប​សម្រួល​ល្អ​បំផុត​តាម​យើង​អាច​ធ្វើ​បាន​។ យ៉ាង​ណា​ ឥឡូវ​នេះ​ គេ​កំពុង​តែ​ល្អ​ហើយ​។ វា​ពិត​ជា​សំខាន់​មែន​ទែន​សម្រាប់​ក្លឹប​យើង​ ដែល​មាន​គេ​ចូល​រួម​លេង​ សម្រាប់​ពេល​សេសសល់​ប៉ុន្មាន​ក្នុង​រដូវកាល​នេះ​ "។

ចាប់​តាំង​ពី​មក​លេង​ឲ្យ​ PSG នៅ​ក្នុង​រដូវកាល​នេះ​ Ramos ទើប​តែ​ចូល​បាន​តែ​២ប្រកួត​ប៉ុណ្ណោះ ដោយ​សារ​តែ​កីឡាករ​នេះ​មាន​របួស​ច្រើន​បន្តបន្ទាប់​ តាំង​ពី​រដូវកាល​មុន​មក​ម្ល៉េះ​៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី