• 2021-12-20 03:45:01
  • បាល់ទាត់

Pique ​ថា Barcelona តែងតែ​នៅ​លើ Real Madrid ​មើល​តែ​ក្រុម​នារី​ទៅ​

  • 2021-12-20 03:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Gerrard Pique ​បាន​និយាយ​បែប​លេង​សើច​ថា​ក្រុម FC Barcelona តែងតែ​ទៅ​មុខ​ឬ​នៅ​លើ​ក្រុម Real Madrid ​រហូត​មក ​ជាក់​ស្ដែង​មើល​តែ​ក្រុម​បាល់ទាត់​នារី​ទៅ​ឃើញ​ច្បាស់​ហើយ។

​ក្រុម Barcelona ​នា​រដូវ​កាល​នេះ​ធ្វើ​មិន​បាន​ល្អ​នៅ​ឡើយ​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​នេះ ​ដោយ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Real Madrid ​ច្រើន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី Pique នៅ​តែ​ជឿ​ជាក់​ថា​ក្រុម​របស់​ខ្លួន​នៅ​លើ​ក្រុម Real Madrid ​ដែល​ជា​គូ​ប្រជែង​ដដែល​ដោយ​សំអាង​លើ​ហេតុផល​ជា​ច្រើន។ ដោយ​ក្នុង​នោះ ​អតីត​កីឡាករ Manchester United ​បាន​លើក​យក​ក្រុម​បាល់ទាត់​នារី​មក​និយាយ​ដែល​កំពុង​ជោគជ័យ​ខ្លាំង​នៅ​អឺរ៉ុប។

​”Barcelona ​តែងតែ​នៅ​លើ Real Madrid។ មើល​អ្វី​ដែល​បាន​កើត​ឡើង​ជាមួយ​ក្រុម​នារី។ Barcelona ​បាន​ទៅ​មុខ​ហើយ ជា​ច្រើន​ឆ្នាំ​ យើង​មាន​ក្រុម​នាទី ​ហើយ​បាន​ជោគជ័យ​ខ្លាំង​ណាស់ ​ហើយ​ក៏​គោរព​ពួកគេ​ដែរ តែ​អ្នក​យឺត​បន្ដិច”។ សម្ដី​របស់ Pique។

សូម​បញ្ជាក់​ថា​ក្រុម​នារី Barcelona ​កំពុង​ជោគជ័យ​ខ្លាំង​ណាស់ ​នៅ​ក្នុង​លីគ​ពួកគេ​យក​បាន​៣៩​ពិន្ទុ ​ពី​៣៩​ពិន្ទុ​សរុប ឈ្នះ​គ្រប់​ការ​ប្រកួត ​រក​បាន​៧៥​គ្រាប់ ​របូត​វិញ​តែ​៤​គ្រាប់​ទេ។ ​ពេល​នេះ​កំពុង​នៅ​កំពូល​តារាង​ដាច់​១១​ពិន្ទុ​ពី​ក្រុម​លេខ​២ Sociedad។ ​នៅ Women Champions League ​វិញ ​ក៏​មិន​ចាញ់​ដែរ។ ស្របពេល​ក្រុម​នារី Real Madrid ​វិញ​ ទើប​តែ​បង្កើត​នៅ​ឆ្នាំ​មុន​នេះទេ៕

ប្រភព៖ Football Tribe អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់