- 2021-12-20 03:02:56
- បាល់ទាត់
Kane ថា ខ្លួនមិនសមបានកាតក្រហមឡើយ ក្រោយឈូស Robertson ប៉ើងលើអាកាស
- 2021-12-20 03:02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane ថា ខ្លួនមិនសមបានកាតក្រហមឡើយ ក្រោយឈូស Robertson ប៉ើងលើអាកាស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Harry Kane បានចេញមកនិយាយថា ការប្រជែងបាល់របស់ខ្លួនជាមួយនឹង Andy Robertson មិនសមបានកាតក្រហមដូចគ្រប់គ្នានិយាយឡើយ។
Kane រកបានគ្រាប់ទី២ក្នុង Premier League នៅរដូវកាលនេះតាំងតែដើមតង់វគ្គទីមួយ បានជួយឲ្យ Spurs លេងស្មើគ្នាជាមួយ Liverpool ២-២។ ប៉ុន្តែក្នុងការប្រកួតនេះ គេបានបង្កកំហុសមួយដ៏ធំ តែសំណាងហើយមិនបានកាតក្រហម។
នាទីទី១៩ Kane បានបើកបាតឈូសទៅលើខ្សែការពារ Robertson ធ្វើឲ្យហោះប៉ើងដូចសំឡី។ ប៉ុន្តែកំហុសនោះលោកអាជ្ញាកណ្ដាល Tierney ផ្ដល់ត្រឹមកាតលឿងប៉ុណ្ណោះដល់ Kane ធ្វើឲ្យលោក Jurgen Klopp អ្នកចាត់ការរបស់ Liverpool ខឹងជាខ្លាំង។
មានមតិពីអ្នកវិភាគជាច្រើនថា កីឡាករសញ្ជាតិអង់គ្លេសសមតែបានកាតក្រហម ប៉ុន្តែ Kane ផ្ទាល់បានច្រានចោលការលើកឡើងទាំងនោះទាំងអស់។ សម្រាប់ Kane គិតថា គេពិតជាបានឈូសខ្លាំងមែន ប៉ុន្តែគេបានដល់បាល់មុន។ ហើយថា លេងប៉ះក្រុមខ្លាំងបែបនេះដើម្បីប្រជែងពិន្ទុ ពេលខ្លះតែតែងមានការឈូសគ្នាខ្លាំងៗអ៊ីចឹងហើយ៕