• 2021-12-17 11:41:29
  • បាល់ទាត់

Aubameyang មិន​ត្រូវ​បាន​ជ្រើសរើស​​ ​ចូល​លេង​ប្រកួត​តទល់​នឹង​ Leeds ទេ​

  • 2021-12-17 11:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang មិន​ត្រូវ​បាន​ Arsenal ដាក់​ឈ្មោះ​ទៅ​លេង​ក្នុង​ប្រកួត​តទល់នឹង​ Leeds ក្របខ័ណ្ឌ​ Premier League នៅ​ថ្ងៃ​ស្អែក​នេះ​ទេ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ លោក​ Mikel Arteta នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Arteta បាន​និយាយ​យ៉ាង​ខ្លី​ថា​ Aubameyang មិន​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទៅ​ចូល​រួម​ការ​ប្រកួត​តទល់នឹង​ Leeds នេះ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​។

ចាប់​តាំង​ពី​​ចុង​សប្ដាហ៍​មុន​មក​ ​៣ប្រកួត​ជាប់​គ្នា​ហើយ​ដែល​ Aubameyang មិន​ត្រូវ​បាន​ក្រុម​របស់​ខ្លួន​ដាក់​ឲ្យ​ចូល​លេង​ការ​ប្រកួត​ មិន​តែ​ប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ក៏​ត្រូវ​បាន​ដក​តំណែង​ពី​ប្រធាន​ក្រុម​ផង​ដែរ​។

មូលហេតុ​រឿង​រ៉ាវ​ទាំង​នេះ​កើត​ឡើង​គឺ​ខាង​ Arsenal ចង់​ដាក់​ពិន័យ​ ដោយ​សារ​តែ​កីឡាករ​បាន​ប្រព្រឹត្ត​ខុស​ ដោយ​យឺត​យ៉ាវ​មិន​មក​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​៕​

ប្រភព៖ The Athletic

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់