• 2021-12-17 04:03:07
  • បាល់ទាត់

អាំ សុវណ្ណារ៉ាត់ ថា បើ​សិន​វៀតណាម​ហ៊ាន​តែ​មើ​ល​ស្រាល​ ​អាច​នឹង​​ចាញ់​​កម្ពុជា​មិន​ខាន​

  • 2021-12-17 04:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ក្លឹប ព្រះ​ខ័ន​រាជ​ស្វាយរៀង អាំ សុវណ្ណារ៉ាត់ ​បាន​លើក​ឡើង​ថា បើ​សិន​​ជា​ក្រុម​វៀតណាម​ហ៊ាន​មើ​ល​ស្រាល​កម្ពុជា នោះ​​ពួក​គេ​នឹង​បរាជ័យ​ក្រោម​​ថ្វី​ជើង​កម្ពុជា​មិន​ខាង សម្រាប់​ជំនួប​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ AFF Suzuki Cup 2020 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី។

ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​មួយ​ជា​មួយ​ Sabay ​​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា ទទួល​ស្គាល់​ថា វៀតណាម​ ជា​ក្រុម​ខ្លាំង​។ ប៉ុន្តែ​កម្ពុជា​ក៏​កំពុង​លេង​បាន​ល្អ​ដូច​គ្នា ​ចំណុច​ដែល​គេ​គិត​ថា​កម្ពុជា​មាន​ការ​រីកចម្រើន​នោះ​​គឺ​សន្ទុះ​នៃ​​កម្លាំង​ចិត្ត​ក្នុង​ការ​លេង​ជា​ក្រុម និង​ភាព​ស៊ី​ចង្វាក់​គ្នា​លើ​ទីលាន​។

​​​​មួយ​វិញ​ទៀត​​កម្ពុជា​អាច​មាន​បាល់​លេង​ច្រើន និង​មាន​ឱកាស​ស៊ុត​ដៃ​គូ​គឺ​មក​ពី លីគ​កម្ពុជា មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​អំឡុង​២​រដូវ​កាល​ចុង​ក្រោយ​។ នេះ​ជា​ការ​បន្ថែម​របស់​អ្នក​ចាំ​ទី​ខាង​លើ​។ សម្រាប់​ជំនួប​រវាង​កម្ពុជា និង​វៀតណាម ​នឹង​ធ្វើឡើង​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៧:៣០​នាទីយប់​​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី