• 2021-12-16 04:16:38
  • បាល់ទាត់

​ក្រោយ​៣​ប្រកួត​កម្ពុជា​មាន​​ចំណុច​​វិជ្ជមាន​​២​ក្នុង​ពាន AFF Suzuki Cup 2020

  • 2021-12-16 04:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ម្សិលមិញ​នេះ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ឡាវ ៣-០ ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020 ​ដែល​ជា​​ការ​ប្រកួត​ទី​៣ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល B របស់​កម្ពុជា​។

​ក្រោយ​ការ​ប្រកួត​ចំនួន​៣​លើក​កន្លង​មក​នេះ​ក្រុម​កម្ពុជា​ឈ្នះ​១ និង​ចាញ់ ២ មាន​៣​ពិន្ទុ ​។ ​បើ​មើល​ទៅ​​លើ​ការ​ប្រកួត​ចំនួន​៣​លើក​កន្លង​មក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កម្ពុជា​មាន​ចំណុច​វិជ្ជមាន​​២​ក្នុង ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020។

១-​ការ​បង្កើត​ឱកាស​ស៊ុត​៖ គ្រប​គ្នា​បាន​ឃើញ​​ហើយ​ថា កម្ពុជា​អាច​បង្កើត​ឱកាស​ស៊ុត​ច្រើន​ដង​មែនទែន​កាល​ពី ម្សិលមិញ​គឺ​រហូត​ដល់​​ទៅ​១៨ ដង​​(​នេះ​បើ​តាម​ស្ថិតិ​របស់ AFF) ​ទល់​ក្រុម​ឡាវ ហើយ​អាច​រក​បាន​៣​គ្រាប់​។ ការ​បង្កើត​ឱកាស​​ស៊ុត​១៨​ដង​នេះ​គឺ​ច្រើន​ខ្លាំង​សម្រាប់​កម្ពុជា ក្នុង​ការ​ចូល​រួម​លេង​ពាន​នេះ ដោយ​កាល​ពី​ពេល​កន្លង​មក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កម្ពុជា​មិន​ធ្លាប់​បង្កើត​ឱកាស​ស៊ុត​បាន​ច្រើន​​ដូច​ពេលនេះ​ឡើយ​។

​ចំណុច​នេះ​​ ៣​ប្រកួត​កន្លង​មក​គ្រប់​គ្នា​ក៏​បាន​ឃើញ​ហើយ​ថា កាល​ប៉ះម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ​គឺ​​កម្ពុជា​ក៏​អាច​បង្កើត​ឱកាស​ស៊ុត​បាន​ច្រើន​លើក​ដូច​គ្នា

ប៉ះ​ឥណ្ឌូណេស៊ី កម្ពុជា​បង្កើត​ឱកាស​ស៊ុត​បាន​១៣​លើក

ប៉ះ ម៉ាឡេស៊ី កម្ពុជា​បង្កើត​ឱកាស​ស៊ុត​បាន​ចំនួន១៤​លើក​

២-​ការ​គ្រប់​គ្រង​បាល់​៖ ចំណុច​នេះ​ប្រិយមិត្ត​ក៏​បាន​ឃើញ​​ដូច​គ្នា​ថា កម្ពុជា មាន​ស្ថិតិ​ល្អ​កម្រិត​ណា​នោះ ​បើ​ទោះ​កម្ពុជា​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​។ ​ជាក់​ស្ដែង​កាល​ប៉ះ ម៉ាឡេស៊ី កម្ពុជា គ្រប់​គ្រង​​បាល់​បាន​រហូត​ដល់​ ៥៦,៩ % និង​កាល​ប៉ះ ឥណ្ឌូណេស៊ី កម្ពុជា​គ្រប​គ្រង​បាល់​បាន​ចំនួន​៥៤,៩ %។

​រំលឹក​ថា ​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ពាន​នេះ​ហើយ​ ក្រោយ​ក្រុម​វៀតណាម​ស្មើ​ក្រុម​ ឥណ្ឌូណេស៊ី ០-០ ​កាល​ពី​យប់មិញ​នេះ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី