• 2021-12-16 03:49:18
  • បាល់ទាត់

Barca ត្រៀម​ដាក់ Luuk De Jong ប្ដូរ​ជាមួយ​ជាមួយ Sanchez របស់ Inter

  • 2021-12-16 03:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alexis Sanchez ​កំពុង​ក្នុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​​ត្រឡប់​មក​កាន់ Barcelona វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង តាម​រយៈ​ការ​ប្ដូរ​គ្នា​ជាមួយ Luuke de Jong ឲ្យ​ទៅ​លេង​នៅ Inter Milan វិញ។

Sanchez វ័យ​៣២​ឆ្នាំ​​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​​បាន​តែ​២​ប្រកួត​ឲ្យ Inter នៅ​រដូវ​កាល​នេះ ហើយ​ក្រុម​ម្ចាស់​ជើង​ឯក Serie A ក៏​ត្រៀម​បញ្ជូន​គេ​ឲ្យ​ទៅ​កាន់ Barca ខ្ចី​ជើង។ កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ឈីលី​ជាមួយ Inter មាន​រហូត​ដល់​ខែ មិថុនា ឆ្នាំ ២០២៣ ហើយ​លក្ខខណ្ឌ​​ទិញ​ផ្ដាច់​​ក៏​ត្រូវ​បាន​បញ្ចូល​ផល​ដែរ​ក្នុង​កិច្ច​ព្រមព្រៀង​ជាមួយ Barca។

Luuke de Jong បច្ចុប្បន្ន​​​ជា​កីឡាករ​ Barcelona ខ្ចី​ជើង​ពី Sevilla ហើយ​គេ​អាច​ផ្លាស់​ទី Inter បាន​លុះ​ត្រា​តែ Sevilla យល់​ព្រម​ជាមុន​សិន។ Sanchez ធ្លាប់​ចំណាយ​ពេល​៣​ឆ្នាំ​នៅ Camp Nou រវាង​ឆ្នាំ​២០១១​ដល់​២០១៤។ បន្ទាប់​មក​គេ​ក៏​បាន​ផ្លាស់​ទៅ​ Arsenal មុន​​ធ្លាក់​ជើង​នៅ Manchester United កាល​ពី​ឆ្នាំ​២០១៨។

Barcelona ពេល​នេះ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​​មក​បំពេញ​តួនាទី​ក្នុង​ក្លឹប ក្រោយ Sergio Aguero ទើប​តែ​ប្រកាស​ចូល​និវត្តន៍​​ពី​បាល់ទាត់​​ដោយ​សារ​មាន​បញ្ហា​បេះដូង៕

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី