• 2021-12-15 12:24:50
  • បាល់ទាត់

Modric និង​ Marcelo បាន​ឆ្លង​ជំងឺ​កូវីដ-១៩

  • 2021-12-15 12:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Luka Modric និង​ខ្សែ​ការពារ​ Marcelo Vieira ត្រូវ​បាន​ក្លឹប​ Real Madrid ប្រកាស​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ថ្ងៃ​នេះ​។

មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​សារព័ត៌មាន​ណា​មួយ​ ក៏​ដូច​ជា​ខាង​ក្លឹប​បាន​ចុះ​ផ្សាយ​លម្អិត​ពី​អការៈ​របស់​ពួក​គេ​ទាំង​ពីរ​នោះ​ទេ​។

បើ​តាម​ Marca យ៉ាង​ណា​ដោយ​​សារ​តែ​ជំងឺ​មួយ​នេះ​ ពួក​គេ​ទាំង​ពីរ​នឹង​មិន​មាន​ឈ្មោះ​ទៅ​ចូល​រួម​ការ​ប្រកួត​តទល់នឹង​ ក្លឹប Cadiz នៅ​ថ្ងៃ​ទី​១៩ និង​ក្លឹប​ Athletic នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ឆ្នាំ​២០២២ខាង​មុខ​។

ពួក​ទាំង​ពីរ​នឹង​ត្រលប់​អាច​ត្រលប់​មក​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី០២ ខែ​មករា ឆ្នាំ​២០២២ ខាង​មុខ​ តទល់នឹង​ Gatafe ៕

ប្រភព៖ Marca | Real Madrid អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី