• 2021-12-15 12:01:49
  • បាល់ទាត់

ផ្លូវការ​! Aguero ប្រកាស​ចូល​និវត្តន៍​ពី​ អាជីពបាល់​ទាត់​ ទាំង​ទឹក​ភ្នែក

  • 2021-12-15 12:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sergio Aguero ប្រកាស​នៅ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ជា​ផ្លូវការ​ នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​សន្និសីទ​នៅ​ឯ​ Camp Nou អម្បាញ់មិញ​នេះ​ដែល​មាន​ការ​ចូល​រួម​ដោយ​លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona ផង​ដែរ​នោះ​ Aguero បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា​៖" សុខភាព​របស់​ខ្ញុំ​ជា​ចម្បង​។ ខាង​ក្រុម​គ្រូ​ពេទ្យ​ពួក​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ ជម្រើស​ល្អ​បំផុត​គឺ​ឈប់​លេង​ អញ្ចឹង​ឥឡូវ​នេះ​ខ្ញុំ​នឹង​ចាក​ចេញ​ពី​ Barcelona ហើយ​ក៏​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​នេះ​ផង​ដែរ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មូលហេតុ​ដែល​ Aguero ចូល​និវត្តន៍​នេះ​គឺ​ដោយ​សារ​តែ​ កីឡាករ​នេះ​មាន​បញ្ហា​ជំងឺ​បេះដូង​ ដោយ​បញ្ហា​នេះ​ ​គ្រូ​ពេទ្យ​ពនិត្យ​ឃើញ​ថា​ គេ​មិន​អាច​ចូល​លេង​បាល់ទាត់​បាន​ទៀត​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់