• 2021-12-15 11:43:36
  • បាល់ទាត់

កំពូល​តួអង្គ​ Spider Man រូប​នេះ​ ធ្លាប់ហៅ​ Mbappe ឲ្យ​មក​លេង​នៅ​ Spurs

  • 2021-12-15 11:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Tom Holland ជា​កំពូល​តារា​សម្ដែង​មួយ​រូប​ប្រចាំ​អង់គ្លេស​ ដែល​បាន​ដើរ​តួ​ជា​ Spider Man ក្នុង​រឿង​ Spider Man ជំនាន់​ថ្មី​ក្រោយៗ​នេះ​ និង​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​គាំទ្រ​ក្លឹប​ Tottenham Hotspure មួយ​រូប​ដែរ​ផង​នោះ​ ធ្លាប់​បាន​ហៅ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ឲ្យ​មក​លេង​នៅ​មក​លេង​ក្លឹប​ដែល​គេ​គាំទ្រ​នេះ​។

លោក​ Tom បាន​និយាយ​ទៅ​កាន់​ TV LADbible ថា​៖" កាល​ហ្នឹង​យើង​បាន​ទៅ​ចូល​រួម​កម្មវិធី​ពាន​រង្វាន់​ Ballon d'Or ។ បន្ទាប់​មក​ក៏​បាន​ជួប​ Messi ពេល​ហ្នឹង​ពិត​ជា​អស្ចារ្យ​មែន​ទែន​ ហើយ​ក៏​បាន​ Mbappe ផង​ដែរ​ "។

លោក​ក៏​បាន​បន្ត​ថា​៖" ខ្ញុំ​ក៏​សួរ​ទៅ​ Mbappe ហ្នឹង​ត្រង់​ថា​ សួរ​ស្ដី​ រីក​រាយ​ដែល​បាន​ជួប​គ្នា។ និយាយ​ទៅ​គេ​ពិត​ជា​រួសរាយ​មែន​ទែន​។ ហើយ​បន្ទាប់​មក​ក៏​ខ្ញុំ​ក៏​និយាយ​តថា​ សម្លាញ់​ឯង​គួរ​តែ​មក​លេង​នៅ​ Spurs នេះ​ បន្ទាប់​មក​គេ​បាន​ត្រឹម​ផ្ទុះ​សំណើច​យ៉ាង​ខ្លាំង​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Mbappe បាន​ចូល​លេង​ឲ្យ​ PSG បាន​ ២៣​ប្រកួត​ ហើយ​រក​គ្រាប់​បាល់​បាន​ ១៣​គ្រាប់​។ ពាក់​ព័ន្ធ​នឹង​កុងត្រា​ថ្មី​របស់​កីឡាករ​រូប​នេះ​ ជា​មួយ​ក្លឹប​បារាំង​នេះ​មិន​ទាន់​មាន​សារព័ត៌មាន​ណា​ ខណៈ​ដែរ​រយៈពេល​កុងត្រា​នឹង​បញ្ចប់​នៅ​ចុង​រដូវកាល​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម