• 2021-12-15 11:20:44
  • បាល់ទាត់

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ឈ្នះ​ជា​លើក​ដំបូង​ ក្នុង​ប្រកួត​ Suzuki Cup 2020

  • 2021-12-15 11:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​ប្រកួត​ឈ្នះ​នឹង​ ក្រុម​ជម្រើស​ជាតិ​ឡាវ​ នូវ​លទ្ធផល​ ៣-០ ក្នុង​ក្របខ័ណ្ឌ​ Suzuki Cup 2020 នៅ​ក្នុង​ថ្ងៃ​នេះ​ លើ​ទីលាន​ Bishan នៅ​ទឹក​ដី​សិង្ហបុរី​។

ក្នុង​ប្រកួត​ខាង​លើ​ទាំង​ក្រុម​គោ​ព្រៃ​កម្ពុជា​ ក៏​ដូច​ជា​ក្រុម​ដំរី​ឡាវ​ គឺ​មាន​ការ​តទល់​គ្នា​ស្វិតស្វាញ​ ប៉ុន្តែ​ខាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​ល្អ​ជា​ង​ ដោយ​ធ្វើ​បាន​ល្អ​ខ្លាំង​ក្នុង​​ថ្ងៃ​នេះ​ ដោយ​មាន​ការ​គ្រប់​គ្រង​បាល់​បាន​ច្រើន​ និង​បង្កើត​ឱកាស​បាន​ច្រើន​ផង​ដែរ​។

នៅ​ក្នុង​តង់​ទី១ កម្ពុជា​រក​បាន​ ២គ្រាប់​ ដោយ​កីឡាករ​ ចាន់ វឌ្ឍនាកា ស៊ុត​ចូល​គ្រាប់​ដំបូង​នៅ​នាទី​ទី​៣១ និង​គ្រាប់​ទី​២ នៅ​នាទី​ទី​៤១។ លុះ​នៅ​តង់​ទី​២ ក្រុម​គោ​ព្រៃ​យើង​ រក​បាន​១គ្រាប់​ ដោយ​ សៀង ចន្ធា​ នៅ​នាទី​ទី​៧៤។

គួរបញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ កម្ពុជា​ឈ្នះ​ក្នុង​ប្រកួត​ Suzuki Cup 2020 ដោយ​កាល​មុន​ៗ​ កម្ពុជា​បាន​ចាញ់​ ដូច​ជា​ការ​ប្រកួត​នឹង​ ម៉ាឡេស៊ី​ ចាញ់​ ៣-១ និង​ប្រកួត​នឹង​ ឥណ្ឌូណេស៊ី​ ចាញ់​ ៤-២។

កម្ពុជា​នៅ​ប្រកួត​ Suzuki Cup 2020 នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម​បន្ត​​ទៀត​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី