• 2021-12-15 02:43:41
  • បាល់ទាត់

នេះ​ជម្រើស​កម្ពុជា​កាល​ឈ្នះ ឡាវ ៣-១ ឆ្នាំ​២០១៨ ​ចុះ​ល្ងាច​នេះ​វិញ​?​

  • 2021-12-15 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ឡាវ នៅ​ម៉ោង​៤:៣០ នាទី​ល្ងាច​នេះ​​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020 នៅ​ប្រទេស​សិង្ហបុរី​។ ក្នុង​ពាន​នេះ​កម្ពុជា​ក៏​ធ្លាប់​ប៉ះ​ឡាវ​ដែរ​កាល​ឆ្នាំ​២០១៨ ​ដែល​ពេល​នោះ​កម្ពុជា​ឈ្នះ​៣-១​ ហើយនេះ​ជា​ជម្រើស​១១​នាក់​កាល​យក​ឈ្នះ​ពេល​នោះ​ ដោយ​ឡែក​ចុះ​ល្ងាច​នេះ​វិញ​?​

​​​​​ក្នុង​ការ​​ប្រកួត​ដែល​កម្ពុជា​ឈ្នះ​៣-១ ត្រូវ​បាន​គេ​ចាំ​ថា ចាន់​ វឌ្ឍនាកា ជា​អ្នក​តែត​​​ឲ្យ​កម្ពុជា​នាំ​មុខ​១-០​នៅ​នាទី​ទី​១៨ ចំណែក​គ្រាប់​ទី​២​ជា​ការ​រក​បាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ដោយ ប្រាក់ មុន្នីឧត្ដម នៅ​នាទី​ទី​៣៥។ ​ស្រប​ពេល​គ្រាប់​ទី​៣​រក​បាន​ដោយ​ កែវ សុខផេង នៅ​នាទីទី​៨៨ ក្រោយ​ពេល​ឡាវ​​តាម​​បាន​២-១​នៅ​​នា​ទី​ទី​៧៦​។

យ៉ាង​ណា​សម្រាប់​ជំនួប​ទី​៣ របស់​កម្ពុជា​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត​ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​សម្រាប់​ប្រកួត​ចុង​ក្រោយ​ទល់​ក្រុម​វៀណាម ក្នុង​ការ​អាច​បន្ត​ដំណើរ​​​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​​ពាន​រង្វាន់​ខាង​លើ​។ ​ជា​មួយ​គ្នា​នោះ​កីឡាករ​​របស់​ឡាវ​ក៏​បាន​និយាយ​ទាក់​ទង​ការ​ប្រកួត​នេះ​ដែរ​ថា ពួក​គេ​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ដូច​គ្នា​ បើ​ទោះ​ពួក​គេ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​មួយ​នេះ​ហើយ​ក៏​ដោយ​ ពី​ព្រោះ​គេ​គិត​ថា​លទ្ធផល​ល្អ​ជា​កិត្តិយស​មួយ​សម្រាប់​ប្រទេស​ជាតិ​របស់​គេ​ផង​ដែរ​។ ​​

នេះ​ជា​ជម្រើស​១១​នាក់​របស់​កម្ពុជា​កាល​ឈ្នះ​ឡាវ ៣-១ កាល​ឆ្នាំ​២០១៨ ក្នុង​ពាន​រង្វាន់ AFF Suzuki Cup៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី