• 2021-12-14 04:37:32
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​​ឡាវ ថា​​ក្រុម​ខ្លួន​នឹង​ព្យាយាម​រក​គ្រាប់​​ និង​ជ័យជម្នះ​សម្រាប់​ជំនួប​ចុង​ក្រោយ​ប៉ះ​កម្ពុជា

  • 2021-12-14 04:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ Billy Ketkeophomphone ​ដែល​ធ្លាប់​លេង​នៅ​លីគ​កំពូល​​បារាំង​ Angers នោះ​បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​កំពុង​ព្យាយាម​​ក្នុង​ការ​ហ្វឹកហាត់​ ​ដើម្បី​​ស្វែង​រក​គ្រាប់​បាល់​ និង​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ទល់​ក្រុម​កម្ពុជា ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020 ។

ឡាវ បាន​ធ្លាក់​ចេញ​​ពី​ព្រឹត្តិការណ៍​នេះ​ទៅ​ហើយ ដោយ​៣​ប្រកួត​ចាញ់​ទាំង​៣ ហើយ​ទើប​តែ​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣​លើក​របស់​គេ​។ ​​ក្រោយ​ពេល​ដឹង​ថា​ខ្លួន​បា​ន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ហើយ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​និយាយ​ថា «​ពួក​យើង​កំពុង​​ប្រឹងប្រែង​ដើម្បី​ស្វែង​រក​គ្រាប់​បាល់ និង​ជ័យជម្នះ។ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​របស់​យើ​ង​ដែល​ធ្លាក់​ទៅ​ហើយ​តែ​រក​បាន​ត្រឹម​មួយ​គ្រាប់​។ វា​ជា​ការ​គិត​របស់​ពួក​យើង​ទាំង​អស់​គ្នា​ ក្នុង​ការ​ចង់​បាន​ជ័យជម្នះ​និង​គ្រាប់​បាល់​ទោះ​ធ្លាក់​ទៅ​ហើយ​ក៏​ដោយ​»។

សម្រាប់​ជំនួប​ទល់​កម្ពុជា​ ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​របស់​ឡាវ​តែ​ប៉ុណ្ណោះ ​ចំណែក​សម្រាប់​កម្ពុជា​គឺ​​​ស្ទើរ​តែ​អស់​ឱកាស​ដូច​គ្នា​។ រំលឹក​ថា ការ​ប៉ះ​គ្នា​​ទល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ឈ្នះ​ឡាវ​ទាំង​ពីរ​លើក​គឺ កម្ពុជា​ឈ្នះ ៣-១ និង ១-០៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី