• 2021-12-10 07:13:01
  • បាល់ទាត់

Honda និយាយ​ពាក្យ​ទាំង​នេះ​ទៅ​កាន់ ឡេង ណូរ៉ា ពេល​ប្ដូរ​ចូល​ម្សិលមិញ​

  • 2021-12-10 07:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ ឡេង ណូរ៉ា​ កាល​ពី​ម្សិលមិញ​នេះ​បាន​ប្ដូរ​ចូល​នៅ​វគ្គ​ទី​២ ​នាទី​ទី​៥៧ សម្រាប់​​ជំនួប​ទល់​ក្រុម​ឥណ្ឌូណេស៊ី ដែល​កម្ពុជា​ បាន​ចាញ់ ៤-២ កាល​​នៅ​ទឹក​ដី​ប្រទេស​​សិង្ហបុរី​ក្នុង​ការ​ប្រកួត​ AFF Suzuki Cup 2020។

រូប FFC

​ក្រោយ​ពេល​ប្ដូរ​ចូល​ ឡេង ណូរ៉ា បាន​បង្ហាញ​ឲ្យ​មហាជន​មើល​ឃើញ​ពី​ភាព​លេចធ្លោ​របស់​ខ្លួន ពោល​គឺ​លេង​បាន​យ៉ាង​ល្អ​តាំង​ពី​ក្រោម​ដល់​លើ និង​បាន​ជួយ​បង្កើត​ឱកាស​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ សៀង ចន្ធា មាន​ឱកាស​ស្ទើរ​តែ​​​រក​បាន​គ្រាប់​បាល់​​ ទៅ​ហើយ​។ យ៉ាង​ណា​ក្នុង​ការ​ប្ដូរ​ចូល​នោះ​ ណូរ៉ា បាន​ធ្វើ​ឲ្យ​មហាជន​មើល​ឃើញ​ថា យុវជន​កម្ពុជា​រូប​នេះ​នឹង​ក្លាយ​ជា​កីឡាករ​លេចធ្លោ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

​ក្នុង​ការ​ប្ដូរ​ចូល​នោះ​លោក Honda អ្នក​ចាត់​ការ​ក្រុម​គោ​ព្រៃ​កម្ពុជា​​បាន​ប្រាប់​ទៅ​កាន់​​ ណូរ៉ា ​ថា «​ត្រូវ​បង្ហាញ​នូវ​​អ្វី​ដែល​ខ្លួន​ឯង​មាន​ឲ្យ​មហាជន​បាន​ឃើញ។ ប្រកួត​ហ្នឹង​ក្រុម​យើង​ នឹង​បង្កើត​កំហុស​​ច្រើន (គាត់​ដឹង​មុន​​បង) ដូច្នេះ​យើង​ត្រូវ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​»។

យុវជន​របស់​ព្រៃវែង​ខាង​លើ​យល់​ឃើញ​ថា ខ្លួន​មិនទាន់​ធ្វើ​បាន​តាម​ការ​ចង់​បាន​របស់​​គ្រូ​ និង​អ្នក​ចាត់​ការ​ទាំង​ពីរ​នាក់​ឡើយ​។​ ​ដូច្នេះ​គេ​មាន​តែ​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត​ បើ​សិន​មាន​ឱកាស​​បាន​ចូល​លេង​លើក​ក្រោយ​។ រំលឹក​ថា សម្រាប់​កម្ពុជា​បាន​ប្រកួត​ចាញ់​ ម៉ាឡេស៊ី ៣-១ កាល​ប្រកួត​ទី​១ និង​ចាញ់ ឥណ្ឌូណេស៊ី កាល​ពី​​យប់​មិញ​នេះ​ជា​ប្រកួត​ទី​២​ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល B នៃ​ ពាន​រង្វាន់​ខាង​លើ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី