• 2021-12-09 12:22:44
  • បាល់ទាត់

Mullerថា​ Barca មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​ កំពូល​ជើង​ខ្លាំង​នៅ​បាល់ទាត់​បានទេ​

  • 2021-12-09 12:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Bayern Munich កីឡាករ​ Thomas Muller បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​​ក្រោយ​ប្រកួត​ឈ្នះ​ក្លឹប​ Barcelona ក្របខ័ណ្ឌ​ UEFA Champions League លទ្ធផល​ ៣-០ នៅ​នេះ​ថា​ ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ មិន​អាច​ប្រកួត​ជា​មួយ​ កំពូល​ជើង​ខ្លាំង​នៅ​បាល់ទាត់​បាន​ទេ​ (សំដៅ​លើ​ក្លឹប​ខ្លាំង​ៗ)។

Muller បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​នៅ​ពេល​នេះ​ Barca មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​គេ​នៅ​ឡើយ​ទេ​។ និយាយ​រួម​ទៅ​ក្រុម​របស់​គេ​គេ​ល្អ​អស់​ហើយ​ ពួក​គេ​មាន​កីឡាករ​ល្អ​ៗ បច្ចេកទេស​លេង​ តិចនិក​អី​ហ្នឹង​ ពួក​គេ​ខ្លាំង​ហើយ​ គ្រាន់​តែ​ថា​ពួក​គេ​មិន​អាច​ប្រកួត​ប្រជែង​ ជា​មួយ​គេ​ខ្លាំង​នៅ​បាល់ទាត់​នេះ​នៅ​ឡើយ​ទេ​ "។

ក្រោយ​ប្រកួត​ចាញ់​នៅ​ក្នុង​ថ្ងៃ​នេះ​(ម៉ោង​កម្ពុជា) Barca បាន​ធ្លាក់​ទៅ​លេង​ Europa League រី​ឯ​ Bayern បាន​ឡើង​ទៅ​ប្រកួត​ UEFA Champions League ១៦ក្រុម​ចុង​ក្រោយ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់