• 2021-12-08 02:58:43
  • បាល់ទាត់

Pique ​ថា​ក្រុម​អាល្លឺម៉ង់​ដឹង​តែ​ចង់​ឈ្នះ ​មិន​ខ្វល់​បាន​ឡើង​វគ្គ​១៦​ហើយ​ឬ​អត់​ទេ​

  • 2021-12-08 02:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Gerard Pique ​ថា​រូបគេ​ស្គាល់​ក្រុម​អាល្លឺម៉ង់​ច្បាស់ ​ដូច្នេះ​ប្រកួត​នៅ​យប់​នេះ ​Bayern Munich ​មិន​បន្ធូរ​ជើង​អ្វី​នោះ​ទេ ​ពោល​គឺ​ពួកគេ​នៅ​តែ​ចង់​ឈ្នះ​ដដែល។

​ក្រុម Barcelona ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Bayern Munich ​ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​ឱ្យ​បាន ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ប្រកួត​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​អាល្លឺម៉ង់ ​ហើយ​លេង​បិទ​ទ្វា​មិន​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ដោយសារ​តែ​ខ្លាច​ផ្ទុះ​ឡើង​វិញ​នៃ​មេរោគ​កូវីដ​១៩​។ ​មួយ​វិញ​ទៀត ​Bayern Munich ​ប្រកួត​នេះ ​មិន​សំខាន់​អ្វី​ទេ ព្រោះ​ពួកគេ​បាន​កក់​កៅអី​លេខ​១​ក្នុង​ពូល​រួច​ទៅ​ហើយ។

​តែ​បើ​តាម​ការ​យល់​ឃើញ​របស់ Pique ​វិញ ​គឺ​មិន​ដូច្នេះ​ឡើយ។ ​ខ្សែ​ការពារ​សំបូរ​បទ​ពិសោធ​ខាង​លើ​ថា​ខ្លួន​ស្គាល់​ក្រុម​អាល្លឺម៉ង់​ច្បាស់ ​ពួកគេ​មិន​ដែល​ខ្វល់​ថា​បាន​ឡើង​វគ្គ​បន្ដ​រូច​ហើយ ឬ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​មើល​នោះ​ទេ។ អ្វី​ដែល​ពួកគេ​តែងតែ​ចង់​បាន​នោះ គឺ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​និង​យក​ឈ្នះ​ដៃ​គូ​ឱ្យ​បាន។ Barcelona ​ទាមទារ​ទម្រង់​លេង​ល្អ​បំផុត ​និង​ប្រឹង​ខ្លាំង​បំផុត​ដើម្បី​យក​ឈ្នះ​លើ​ពួកគេ​ឱ្យ​បាន៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សាក់

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី