• 2021-12-07 03:38:16
  • បាល់ទាត់

លេង​បាន​ម្ដង​ក៏​បាត់​មុខ តាម​ពិត Ramos មាន​បញ្ហា​មួយ​នេះ​សោះ

  • 2021-12-07 03:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos នឹង​ត្រូវ​​អវត្តមាន​ម្ដង​ទៀត​ក្នុង​ជំនួប PSG លេង​ទល់​នឹង Club Brugge នៅ​រាត្រី​នេះ​ពាន​រង្វាន់ Champions League ដោយ​សារ​តែ​​គេ​កំពុង​បន្ត​ស្ដារ​​កាយសម្បទា​​ឡើង​វិញ។

ក្រៅ​ពី Ramos កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា Neymar, Julian Draxler, Colin Dagba និង Presnel Kimpembe នឹង​មិន​បាន​​លេង​ដូច​គ្នា​​ជាមួយ​នឹង Club Brugge។ PSG បាន​ដឹង​ខ្លួន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​តាំង​ពី​ប្រកួត​ទី​៥ ដោយ​បច្ចុប្បន្ន​ឈរ​លេខ​២ក្នុង​ពូល A នៅ​ក្រោម Man United។

និយាយ​ពី Ramos បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​ឲ្យ PSG ពេល​លេង​ជាមួយ Saint-Etienne កាល​ពី​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា។ ប៉ុន្តែ​បន្ទាប់​ពី​ប្រកួត​នោះ​មក គេ​​បាន​បន្ត​អវត្តមាន​២​ប្រកួត​ជាប់​គ្នា​​ក្នុង​ការ​លេង​ជាមួយ​ក្លឹប Nice និង Lens ដោយ​សារ​បញ្ហា​ខ្សោយ​សាច់​ដុំ។

មុន​លេង​ជាមួយ​ Club Brugge លោក Mauricio Pochettino អ្នក​ចាត់​ការ​របស់ PSG បាន​ឲ្យ​ដឹង​ថា Ramos នឹង​អវត្តមាន​ប្រកួត​នេះ​ទៀត។ កាល​ពី​ម្សិលមិញ វា​ជា​លើក​ដំបូង​ដែល​គេ​​អាច​ចេញ​មក​កម្ដៅ​សាច់​ដុំ​ ហាត់​ជាមួយ​ក្រុម​​និង​​ហាត់​កាយសម្បទា​ដោយ​ខ្លួន​ឯង។

ក្រុម​ការងារ​​ពេទ្យ​របស់ PSG បាន​បញ្ជាក់​ថា Ramos ត្រូវ​ការ​រយៈពេល​៣​ថ្ងៃ​ទៀត​ដើម្បី​​ព្យាបាល​ជា​ពេញលេញ ហើយ​អាច​នឹង​ជា​ទាន់​លេង​នៅ​ក្នុង​លីគ​ជាមួយ Monaco នៅ​ថ្ងៃ​អាទិត្យ​នេះ៕

​​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី