• 2021-12-06 11:41:29
  • បាល់ទាត់

កម្ពុជា​ ចាញ់​ ម៉ាឡេស៊ី​ ៣-១ ក្នុង​ប្រកួត​ដំបូង​ Suzuki Cup 2020

  • 2021-12-06 11:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​ចាញ់​ ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ ៣-១ ក្របខ័ណ្ឌ​ AFF Suzuki Cup 2020នៅ​លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ ក្រុម​គោ​ព្រៃ​កម្ពុជា​ ក៏​ដូច​ជា​ខាង​ម៉ាឡេស៊ី​ មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំង​ទាំង​២តង់​ ក្នុង​ការ​ប្រកួត​ខាង​លើ​។

នៅ​ក្នុង​តង់​ទី​១ ខ្សែ​ការពារ​កម្ពុជា កែន​ ច័ន្ទសុភ័ក្ត្រ​ ​បាន​សាង​កំហុស​ និង​ទទួល​បាន​កាត​លឿង​ ដែល​បណ្ដាល​ឲ្យ​ក្រុម​ជម្រើស​ម៉ាឡេស៊ី​ទទួល​បាន​ប៉េណាំងទី​ រួច​​ស៊ុត​ចូល​ដោយ​កីឡាករ​ Safawi Rasid នៅ​នាទី​ទី​២៣។ លុះ​បន្ត​បន្ទាប់​មក​នៅ​តង់​ទី​២ ខាង​ម៉ាឡេស៊ី​ក៏​ស៊ុត​២គ្រាប់​ ដោយ​ Akhyar Rashid នៅ​នាទី​ទី​៦១ និង​ Kogileswaran Raj នៅ​នាទី​ទី​ ៧៨។

សម្រាប់​កម្ពុជា​យើង​វិញ​ផង​ដែរ​ ដោយ​សារ​តែ​ការ​សាង​កំហុស​ដោយ​អ្នក​ចាំ​ទី​ម៉ាឡេស៊ី​ ក្រុម​ជម្រើស​យើង​ក៏​បាន​រក​បាន​១គ្រាប់​ផង​ដែរ​តាម​រយៈប៉េណាំង​ទី​ ស៊ុត​ចូល​ដោយ​ សេត រ៉ូស៊ីប នៅ​នាទី​ទី​ ៩០។

ទោះ​ជា​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​ ប៉ុន្តែ​កម្ពុជា​យើង​នៅ​មាន​ឱកាស​ ប្រកួត​ទៀត​នៅ​ក្នុង​ AFF Suzuki Cup 2020នៅ ដែល​ត្រូវ​ប្រកួត​នឹង​ឥណ្ឌូណេស៊ី​ ឡាវ​ វៀតណាម​ ជា​បន្ត​បន្ទាប់​ខាង​មុខ​ទៀត​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់