- 2021-12-06 08:08:04
- បាល់ទាត់
នេះហើយជាកីឡាករគោលដៅទីមួយដែល Rangnick ចង់នាំមក United
- 2021-12-06 08:08:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជាកីឡាករគោលដៅទីមួយដែល Rangnick ចង់នាំមក United
ចន្លោះមិនឃើញ
ខ្សែបម្រើ Amadou Haidara នឹងក្លាយជាកីឡាករដំបូងរបស់លោក Ralf Rangnick នាំចូលនៅខែក្រោយ ប្រសិនបើ Man Utd ហ៊ានចំណាយ៣២លានផោនទិញផ្ដាច់កុងត្រា។
Haidara ដែលបច្ចុប្បន្នលេងក្នុងក្លឹប RB Leipzig កំពុងស្ថិតក្នុងការចង់បានពីលោក Rangnick ដែលជាអ្នកចាត់ការថ្មីរបស់បិសាចក្រហម។ Leipzig នឹងព្រមឲ្យកីឡាករសញ្ជាតិម៉ាលីចាកចេញ ប្រសិនបើ United ហ៊ានទិញក្នុងតម្លៃផ្ដាច់កុងត្រា៣២លានផោន។
ប្រភពពីប្រទេសអាល្លឺម៉ង់ឲ្យដឹងថា លោក Rangnick ដែលទិញ Haidara មក Leipzig ពីក្លឹប Salzburg កាលពី២ឆ្នាំមុនបាននិយាយជាមួយភ្នាក់ងាររបស់កីឡាកររួចរាល់ ហើយកិច្ចព្រមព្រៀងត្រូវបានយល់ព្រម។
Haidara វ័យ២៣ឆ្នាំដែលលេងភាគច្រើនជាងបម្រើការពារនៅរដូវកាលនេះ រកបានគ្រាប់ដំបូងនៅ UCLទល់នឹង United កាលពី Leipzig ឈ្នះ៣-២ កាលពីមួយឆ្នាំមុន។ ហើយនៅថ្ងៃអង្គារនេះ គេនឹងត្រូវជួយក្រុមប្រកួតទល់នឹង Man City នៅការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល៕