- 2021-12-06 04:13:44
- បាល់ទាត់
គ្រូម៉ាឡេស៊ី និយាយពីផលវិបាកពីរយ៉ាងមុនលេងទល់កម្ពុជារសៀលនេះ
- 2021-12-06 04:13:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូម៉ាឡេស៊ី និយាយពីផលវិបាកពីរយ៉ាងមុនលេងទល់កម្ពុជារសៀលនេះ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតទល់ក្រុមម៉ាឡេស៊ី នៅវេលាម៉ោង៤:៣០ នាទីរសៀលនេះនៅទឹកដីកណ្ដាលប្រទេសសិង្ហបុរី សម្រាប់ជំនួបបើកឆាកពូល B នៃព្រឹត្តិការណ៍ AFF Suzuki Cup 2020។ ក្នុងជំនួបនេះគ្រូបង្វឹកម៉ាឡេស៊ីលោក Tan Cheng Hoe និយាយពីផលវិបាកពីរយ៉ាង។
លោកបានឃើញកម្ពុជាពិតជាមានទម្រង់លេងល្អក្នុងការប្រកួតកន្លងមកថ្មីៗ បើទោះការប្រកួតក្នុងវគ្គជម្រុះ World Cup មិនបានល្អក៏ដោយ។ យ៉ាងណាក្នុងជំនួបនេះលោកក៏លើកពីការព្រួយបារម្ភពីរគឺទី១ក្រុមរបស់លោក មិនបានរៀបចំក្រុមបានល្អព្រោះការប្រកួត Cup នៅប្រទេសម៉ាឡេស៊ីទើបតែចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយកីឡាករទាំងអស់ទើបតែមកដល់សិង្ហបុរីថ្ងៃសុក្រ សប្ដាហ៍មុនតែប៉ុណ្ណោះ។ ចំណែកទី២គឺលោកចង់ឲ្យកីឡាកររបស់ខ្លួនផ្ដោតឲ្យបានខ្ពស់សម្រាប់ជំនួបនេះ ពីព្រោះកន្លងមកលោកបានសម្គាល់ឃើញថា ព្រោះការប្រកួតដំពូងៗតែងតែពិបាកសម្រាប់ក្រុមរបស់លោក។
មុនជំនួបនេះកើតឡើងគ្រួម៉ាឡេស៊ីដដែលក៏បានធ្វើការសរសើរទៅកាន់កីឡាករកម្ពុជាដែរថា សម្បូរកីឡាករវ័យក្មេងតែមានភាពខ្លាំង ហើយក្រុមរបស់លោកក៏បានដឹងពីភាពខ្លាំងរបស់កីឡាករវ័យក្មេងទាំងនោះដែរ។ លោកមើលឃើញថា កីឡាករវ័យក្មេងរបស់កម្ពុជាមានភាពស្វាហាប់ក្នុងការប្រយុទ្ធ៕