- 2021-12-03 12:26:45
- បាល់ទាត់
Premier League ប្រកាសបេក្ខភាពអាចឈ្នះ ពានគ្រូឆ្នើមប្រចាំខែវិច្ឆិកា
- 2021-12-03 12:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Premier League ប្រកាសបេក្ខភាពអាចឈ្នះ ពានគ្រូឆ្នើមប្រចាំខែវិច្ឆិកា
ចន្លោះមិនឃើញ
Premier League បានធ្វើប្រកាសមុខអ្នកចាត់ការទាំង៣រូប ដែលអាចឈ្នះពានគ្រូឆ្នើមប្រចាំខែវិច្ឆិកា នៅក្នុងថ្ងៃនេះ។
ខាងក្រោមនេះជាអ្នកចាត់ការទាំង៣រូប ដែលអាចទទួលបានពានមួយនេះ៖
លោក Steven Gerrard៖ អ្នកចាត់ការរបស់ក្លឹប Aston Villa រូបនេះដឹកនាំឈ្នះ២ប្រកួត ចាញ់១ប្រកួត ក្នុងខែមុន។
លោក Pep Guardiola៖ អ្នកចាត់ការរបស់ក្លឹប Manchester City រូបនេះដឹកនាំឈ្នះទាំងប្រកួតតែម្ដង ក្នុងខែកន្លងទៅនេះ។
លោក Jurgen Klopp៖ អ្នកចាត់ការរបស់ក្លឹប Liverpool រូបនេះដឹកនាំឈ្នះ២ប្រកួត ចាញ់១ប្រកួត ក្នុងខែមុននេះ។
គួរបញ្ជាក់ផងដែរថាលទ្ធផលអ្នកឈ្នះនឹងចេញនៅសប្ដាហ៍ក្រោយ ដោយអ្នកគាំទ្រនៅអាចបោះឆ្នោតគាំទ្រលើអ្នកចាត់ការដែលខ្លួនពេញចិត្តរហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខ៕
ចុចទីនេះ ដើម្បីធ្វើការចូលរួមបោះឆ្នោត ជ្រើសអ្នកចាត់ការដែលពេញចិត្ត