• 2021-12-03 07:15:59
  • បាល់ទាត់

តោះ​!​ស្គាល់​ខ្សែ​ប្រយុទ្ធ​​ចាស់វស្សា​ម៉ាឡេស៊ី​រូប​នេះ​ហេតុ​អី​ជា​មុខ​សញ្ញា​គ្រោះថ្នាក់​របស់​កម្ពុជា?​

  • 2021-12-03 07:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Guilherme de Paula Lucrécio ជា​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ដែល​មាន​វ័យ​៣៥​ឆ្នាំ​ទៅ​ហើយ ​ប៉ុន្តែ​គេ​ជា​មុខ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​កម្ពុជា​ ដោយ​សារ​សមត្ថភាព និង​បទ​ពិសោធ​បញ្ចប់​​ទី​ច្រើន​ក្រាស់ក្រែល​លើ​ទីលាន។ ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ស្គាល់​គេ​ឲ្យ​ច្បាស់​ពេល​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ប្រវត្តិ​ខ្លះ​ជូន​៖

Guilherme de Paula Lucrécio  ជា​កីឡាករ​ដែល​កើត​នៅ​ប្រទេស​ប្រេស៊ីល ទី​ក្រុង​សៅ​ប៉ូឡូ​ ប្រទេស​ប្រេស៊ីល​​​ ដែល​មាន​វ័យ​៣៥​ឆ្នាំ​ទៅ​ហើយ​។ កីឡាករ​រូប​នេះ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​៩​របស់​ក្លឹប​កំពូល​ម៉ាឡេស៊ី Johor darul takzim ​ដែល​ក្លឹប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា តែង​លេចមុខ​ក្នុង​កម្មវិធី​ប្រកួត AFC Champions League ។

​រដូវ​កាល​នេះ​គេ​ទើប​តែ​បង្ហាញ​ខ្លួន​បាន​៣​ប្រកួត​ប៉ុណ្ណោះ​ និង​រក​បាន​១​គ្រាប់​ផង​ដែរ​ ​សម្រាប់​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​​ម៉ាឡេស៊ី​វិញ ​គឺ​ទើប​តែ​​បាន​លេង​នៅ​ឆ្នាំ​២០២១ នេះ​ប៉ុណ្ណោះ​ និង​ចូល​លេង​បាន​៥ ប្រកួត​រក​បាន​១​គ្រាប់​។ ​ឆ្នាំ​ដែ​ល​គេ​ឡើង​ខ្លាំង​បំផុត​គឺ​នៅ​ចន្លោះ​២០១៧-២០១៩ ដែល​ពេល​នេះ​គេ​ចូល​លេង​​៥៧ ប្រកួត​រក​បាន​រហូត​៤៨ គ្រាប់​ឲ្យ​ក្លឹប Kuala Lampur City FC របស់​ប្រទេស​ម៉ាឡេស៊ី។ ​

​បើ​សួរ​ថា តើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ល្អ​ត្រង់​ចំណុច​ណា ចម្លើយ​នោះ​គឺ​គេ​អាច​បញ្ចប់​ទី​បាន​ច្បាស់ និង​ការ​ចែក​បាល់​ច្បាស់ មួយៗ​ដែល​របៀប​ជា​អ្នក​នាំ​លេង​បើ​ទោះ​វ័យ​ហាក់​ជ្រេ​បន្តិច​ហើយ​មែន។ ​ចំណុច​ពិសេស​មួយ​ទៀត​ដែល​ជា​រឿង​បារម្ភ​សម្រាប់​កម្ពុជា គឺ​បាល់​លើ ពី​ព្រោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​កម្ពស់​ខ្ពស់​​ពោល​គឺ​១,​៨៥ ម៉ែត្រ​។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​​ម៉ាឡេស៊ី​នៅ​វេលា​ម៉ោង​៤:៣០ នាទី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ទឹក​ដី​ប្រទេស​សិង្ហបុរី ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី