• 2021-12-03 02:51:22
  • បាល់ទាត់

ឮ​ថា Cavani ចង់​ចេញ​ពី Man Utd ទៅ​លេង​​​នៅ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ

  • 2021-12-03 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Edinson Cavani មាន​បំណង​ចង់​ចាកចេញ​ពី Manchester United ទៅ​ចូលរួម​ជាមួយ​ Barcelona នៅ​រដូវ​កាល​ក្រោយ។

កីឡាករ​វ័យ​៣៤​ឆ្នាំ​​កំពុង​ស្ថិត​ក្នុង​កុងត្រា​ឆ្នាំ​ចុងក្រោយ​​នៅ​ Man United ហើយ​អាច​នឹង​មក​កីឡដ្ឋាន Camp Nou ​ដោយ​គ្មាន​តម្លៃ​ខ្លួន។ យោង​តាម​សារព័ត៌មាន The Times ឲ្យ​ដឹង​ថា Cavani ដឹង​ច្បាស់​ខ្លួន​ឯង​ថា គេ​គួរ​តែ​សាក​លេង​នៅ La Liga ម្ដង ដោយ​ទៅ​លេង​ជាមួយ Barca ពេល​បញ្ចប់​រដូវ​កាល​នេះ។

វិនាទី​លេង​របស់​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​​ចាប់ផ្ដើម​មាន​កម្រិត​នៅ Old Trafford ក្នុង​រដូវ​កាល​២០២១-២២ ចាប់​តាំង​ពី​ការ​មក​ដល់​របស់ Ronaldo។ គ្រាប់​បាល់​ចុងក្រោយ​របស់ Cavani រក​បាន​ពេល​ប៉ះ Spurs ឈ្នះ ៣-០។ ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​លោក Nuno ត្រូវ​ Spurs បណ្ដេញ​ចេញ​ពី​តំណែង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់