• 2021-12-02 13:10:19
  • បាល់ទាត់

Zlatanថា​ Lewandowski សម​ទទួល​បាន​ពាន​ Ballon d'Or ឆ្នាំ​នេះ​

  • 2021-12-02 13:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​និយាយ​ទៅ​កាន់​កាសែត​អ៊ីតាលី​ Corriere della Sera ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski សម​នឹង​ទទួល​បាន​ពាន​ Ballon d'Or នៅ​ក្នុង​ឆ្នាំ​នេះ​។

Zlatan បាន​និយាយ​និយាយ​ថា​៖" Leo រស់​នៅ​គឺ​សម្រាប់​តែ​បាល់ទាត់​ហ្នឹង​ហើយ​ (មាន​ន័យ​ថា​ Messi ឆ្នើម​ខាង​បាល់​ទាត់​រហូត​មក​ហើយ​) តែ​ក្នុង​ឆ្នាំ​នេះ​ Lewandowski ស័ក្ដិសម​នឹង​ទទួល​បាន​ពាន​ Ballon d'Or នេះ​ "។

នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ Messi បាន​ឈ្នះ​ពាន​ Ballon d'Or ជា​លើក​ទី​៧ ដោយ​កីឡាករ​នេះ​ទទួល​៦១៣ពិន្ទុ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​រក​អ្នក​ឈ្នះ​ពាន​នេះ​ រី​ឯ​Lewandowski ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ២ ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដោយ​មាន​ ៥៨០​ពិន្ទុ៕​​​

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់