• 2021-12-02 03:25:20
  • បាល់ទាត់

Pep ថា Bernardo Silva ល្អ​ជាង​គេ​បំផុត​នៅ EPL ក្រោយ​ជួយ​ខ្លួន​បង្កើត​បាន​​កំណត់​ត្រា​ថ្មី​១

  • 2021-12-02 03:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pep Guardiola ​​អ្នក​ចាត់ការ​ក្រុម​មេឃខៀន​បាន​និយាយ​ថា ខ្សែ​បម្រើ Bernardo Silva ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​នៅ Premier League ក្រោយ​​ខ្សែ​កីឡាករ​រូប​នេះ​ទាត់​បាល់​ Volley មួយ​ជើង​យ៉ាង​ស្អាត​ជួយ​ឲ្យ​ Manchester City យក​បាន​៣​ពិន្ទុ​ពី Aston Villa ​និង​បង្កើត​កំណត់​ត្រា​ថ្មី​​មួយ​ជូន​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​។

​ក្រុម​មេឃ​ខៀវ​កាល​ពី​យប់​មិញ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ Aston ដោយ​លទ្ធផល​២-១ ដែល​​ជ័យជម្នះ​នេះ​​ធ្វើ​ឲ្យ​លោក Pep ​​​បង្កើត​បាន​​កំណត់​ត្រា​ឈ្នះ​លើក​​ទី​១៥០ នៅ​ EPL ។ ​ក្នុង​ការ​ប្រកួត​នោះ​​លោក​បាន​សរសើរ​ទៅ​កាន់ Bernardo ថា​ ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​អង់គ្លេស​ និង​ជា​កីឡាករ​ដែល​ល្អ​​បំផុត​​​ម្នាក់​ចំនួន​៣​រដូវ​កាល​រួច​មក​ហើយ​​គិត​ចាប់​ពី​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន EPL ជា​មួយ​ពិន្ទុ​៩៨​មក​ ។ លោក​​បន្ថែម​ថា Bernardo ​​​តែង​តែ​ធ្វើ​បាន​ល្អ​បំផុត​ជា​មួយ​អ្វី​ដែល​គាត់​ចង់​ធ្វើ​​​​នៅ​លើ​ទីលាន​​​។

​​អ្នក​ចាត់​ការ​ខាង​លើ​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​គ្រប់​គ្នា​ក្រឡេក​ទៅ​មើល​ Bernardo ​ពីរ​ឬ​បី​រដូវ​កាលមុន អ្នក​នឹង​ឃើញ​ថា គាត់​​​ល្អ​ដូច​ជា​ពេល​នេះ​យ៉ាង​ដូច្នេះ​ដែរ​។ ​ពោល​គឺ​ទាំង​ការ​បញ្ជូន​បាល់​ និង​ការ​បញ្ចប់​ទី​គឺ​ពិត​ជា​អស្ចារ្យ​មែនទែន​៕

​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់