• 2021-12-01 12:09:29
  • បាល់ទាត់

Piqueថា​ Barca ធ្វើ​មិន​បាន​ល្អ​ទេ​ក្នុង​រដូវកាល​នេះ​ ព្រោះ​បាត់​ Messi​

  • 2021-12-01 12:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gerard Pique បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ El Homiguero នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ទម្រង់​របស់​ក្លឹប​ Barcelona ធ្វើ​មិន​បាន​ល្អ​ចាប់​តាំង​ពី​ដើម​រដូវកាល​នេះ​មក​ ដោយ​សារ​តែ​ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ចេញ​ពី​ក្លឹប​នេះ​។

Pique បាន​និយាយ​ថា​៖" រវាង​ Messi និង​ខ្ញុំ​ ពួក​យើង​បាន​នៅ​ក្នុង​បន្ទប់​ដាក់​សម្លៀកបំពាក់​ក្នុង​ Barca នេះ​ តាំង​ពី​ខ្ញុំ​អាយុ​១៣ឆ្នាំ​មក​។ គេ​ហាក់​បី​ដូច​ជា​បង​ប្អូន​ខ្ញុំ​ទៅ​ហើយ​។ អញ្ចឹង​ហើយ​ការ​ចេញ​របស់​គេ​កន្លង​ទៅ​ វា​បាន​​ប៉ះ​ពាល់​អារម្មណ៍​ និង​អាជីព​របស់​ខ្ញុំ​ផ្ទាល់​ផង​ដែរ​ "។

កីឡាករ​នេះ​បន្ត​ថា​៖"​ ចាប់​តាំង​ពី​រដូវកាល​នេះ​ថ្មី​នេះ​ ពួក​យើង​ធ្វើ​មិន​ទាន់​បាន​ល្អ​ ដោយ​កំពូល​កីឡាករ​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​រូប​នេះ​បាន​ចាក​ចេញ​ពី​ហើយ​ "។

នៅ​ខណៈ​នេះ​ Barca កំពុង​ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​ទី​៧ ក្នុង​ប្រកួត​ La Liga ដែល​មាន​២៣ពិន្ទុ​ ខណៈក្លឹប​នាំ​មុខ​គឺ​ Real Madrid មាន​ ៣៣ពិន្ទុ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់