• 2021-12-01 03:41:21
  • បាល់ទាត់

ចោរ​​​២​នាក់​ចូល​ប្លន់​​ឡាន​កីឡាករ​ Arsenal តែ​ត្រូវ​ម្ចាស់​វ៉ៃ​រត់​បាតជើង​សព្រាត

  • 2021-12-01 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​របស់​ក្លឹប​កាំភ្លើងធំ Arsenal, Gabriel បាន​ប្រយុទ្ធ​ជា​មួយ​ចោរ​ប្លន់​ប្រដាប់​ដោយ​​​ដំបង​កីឡា​បេស្បល​​ក្នុង​ដៃ​ ដែល​ព្យាយាម​ប្លន់​យក​រថយន្ត Mercedes តម្លៃ ​៤៥,០០០ ផោន​។ នេះ​បើ​តាម Sportsmail អាច​បង្ហាញ​​។

Gabriel ​​បាន​ត្រឡប់​ទៅ​ផ្ទះ​ដូច​រាល់​ដង​ក្រោយ​ចែក​ផ្លូវ​គ្នា​ជា​មួយ​មិត្តភក្ដិ​ក្នុង​ពេល​យប់ ប៉ុន្តែ​ក្រោយ​ពេល​ទៅ​ដល់​គេ​ក៏​បាន​ប្រទះ​ជា​មួយ​​ចោរ​ដែល​មាន​គ្នា​២​នាក់ ដៃ​កាន់​ដំបង​បេស្បល​​ប្រុង​ប្លន់​យក​ឡាន​របស់​​គេ​ ដែល​ចត​នៅ​​កន្លែង​ចង​ឡាន​ដូច​ធម្មតា​។ ភ្លាម​ៗ​នោះ​ចោរ​បាន​​ទាមទារ​​កូនសោឡាន និង​​ទូរ​សព្ទ​​ពី​កីឡាករ​កាំភ្លើង​ធំ​ខាង​លើ។

​ចោរ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Abderaham Muse ​បាន​ចូល​ទៅ​វាយ​ Gabriel ដោយ​ប្រើ​ដំបង​ក្រោយ​ពេល​ឃើញ​ថា Gabriel ​មិន​ព្រម​ចូល​ក្នុង​ផ្ទះ​ឲ្យ​ផុត​ ដោយ​ចង់​ចាំ​មើល​ពួក​គេ​បើក​ឡាន​ចេញ​។ ក្រោយ​ពេល​ចូល​វាយ​ចោរ​​ម្នាក់​នោះ​​ក៏​ត្រូវ​បាន Gabriel វាយ​ចំ​មុខ​ និង​ចាប់​ទាយ​​របាំង​មុខ​ជា​មួយ​មួក​ចេញ​ក្បាល​ ​ក្រោយ​​ប៉ះ​ទង្គិច​គ្នា​ភ្លាម​ៗ​ក្រុម​ចោរ​ទាំង​ពីរ​ក៏​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​៕ ​​​

ទស្សនា​វីដេអូ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់