• 2021-11-30 12:49:24
  • បាល់ទាត់

មេ​ PSG បាន​ត្រឹម​សង្ឃឹម​ នឹង​មាន​ការ​ពិភាក្សា​កុងត្រា​ថ្មី​ជា​មួយ​ Mbappe នៅ​ពេល​ខាង​មុខ​

  • 2021-11-30 12:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nasser Al-Khelaifi ប្រធាន​ក្លឹប​ Paris Saint Germainបាន​និយាយ​​ទៅ​កាន់​សារព័ត៌មាន​ L'Equipe និង​ RMC Sport នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​សង្ឃឹម​ថា​នឹង​មាន​ការ​ពិភាក្សា​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​នៅ​ពេល​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob ។

បើ​តាម​ប្រភព​ខាង​ពាក់​ព័ន្ធ​នឹង​អនាគត​របស់​ Mbappe លោក​ Al-Khelaifi បាន​ត្រឹម​បញ្ជាក់​ចំហ​របស់​លោក​ ពី​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​ ឲ្យ​នៅ​លេង​ឲ្យ​ក្លឹប​ PSG របស់​លោក​បន្ត​ទៀត​។

ចំពោះ​រឿងកីឡាករ​នេះ​នឹង​បន្ត​លេង​នៅ​រដូវកាល​ក្រោយ​ទៀត​ឬ​ក៏​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ​ ដោយ​លោក​ប្រធាន​ក្លឹប​រូប​នេះ​បាន​ត្រឹម​សង្ឃឹម​ថា​ នឹង​មាន​កិច្ច​ការ​ពិភាក្សា​កុងត្រា​ថ្មី​ជា​មួយ​ Mbappe នេះ​នៅ​ពេល​ខាង​មុខ​នេះ​។

សូមរំលឹកផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ Mbappe នឹង​ក្លាយជា​ Free Agent នៅ​រដូវកាល​ក្រោយ​ប្រសិន​បើ​ជា​មិន​បន្ត​កុងត្រា​ថ្មី​ ខណៈ​ដែរ​កីឡាករ​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ PSG នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់