• 2021-11-30 12:02:13
  • បាល់ទាត់

Kross និង​ Casillasថា​ Messi មិន​សម​​ទទួល​បាន​ពាន​ Ballon d'Or ឆ្នាំ​២០២១​នេះ​ទេ​

  • 2021-11-30 12:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Toni Kross បាន​និយាយ​នៅ​លើ​ Podcast របស់​ខ្លួន​ និង​ Iker Casillasបាន​បញ្ចេញ​​មតិ​ខ្លួន​ទៅ​អ្នក​កាសែត​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Lionel Messi មិន​សម​ទទួល​បាន​ពាន​ Ballon d'Or ឆ្នាំ​២០២១​នេះ​ទេ​​។

Kross បាន​និយាយ​ថា​៖" Meesi ​មិន​សម​នឹង​ទទួល​បាន​ការ​ឈ្នះ​ពាន​ Ballon d'Or នេះ​ទេ​ក្នុង​ឆ្នាំ​នេះ​។ ​បើ​និយាយ​ពី​សមត្ថភាព​របស់​គេ​ រួម​ជា​មួយ​ Ronaldo ដែរ​នោះ​ ច្បាស់​ណាស់​គេ​ជា​កីឡាករ​ឆ្នើម​រហូត​មក​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ ពាន​នេះ​ស័ក្ដិសម​នឹង​ឲ្យ​កីឡាករ​ផ្សេង​ ជាង​ឲ្យ​ Messi នេះ​ "។

បើ​ Casillas វិញ​ក៏​និយាយ​មិន​ខុស​ពី​ Kross ប៉ុន្មាន​ដែរ​ដោយ​ថា​ គេ​ទទួល​ស្គាល់​ពិត​ជា​កីឡាករ​ឆ្នើម​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ ពាន​ Ballon d'Or នេះ​សម​ទៅ​នឹង​កីឡាករ​ផ្សេង​ក្រៅ​ពី​ Messi ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ចំពោះ​ខ្សែ​បម្រើ​ Real Madrid ខាងលើលើក​ឡើង​ថា​អ្នក​ដែល​គេ​គិត​ថា​សម​នឹង​បាន​ពាន​នេះ​ជាង​គេ​ មាន​ដូច​ជា​ Benzema, Lewandowski ឬ​​ក៏​ Jorginho ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ថ្ងៃ​នេះ​ ​ Messi ជា​កីឡាករ​ឈ្នះ​ Ballon d'Or ប្រចាំ​ឆ្នាំ​២០២១នេះ​ ដែល​សរុប​មក​កីឡាករ​នេះ​ឈ្នះ​ពាន​នេះ​ ៧ដង​ហើយ​ ដែល​ជា​ចំនួន​ច្រើន​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់