• 2021-11-29 11:48:11
  • បាល់ទាត់

ផ្លូវការ! លោក​ Rangnick ក្លាយជាអ្នកចាត់ការ​​បណ្ដោះអាសន្ន​របស់​ Man Utd​

  • 2021-11-29 11:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick ត្រូវ​បាន​តែង​តាំង​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​ Manchester United នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

លោក​ Rangnick នឹង​មាន​តួនាទី​ជា​អ្នកចាត់​ការ​ក្លឹប​បណ្ដោះអាសន្ន​នេះ​រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២១/២២នេះ​។

មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​ព្រមព្រៀង​ជា​មួយ​ Man Utd ក្នុង​ការ​ធ្វើ​ជា​ប្រឹក្សា​យោបល់​រយៈពេល​ ២ឆ្នាំ​ដល់​ក្លឹប​នេះ​ផង​ដែរ​ ក្រោយ​ចប់​កុងត្រា​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​មួយ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Rangnick ជា​អ្នកដឹកនាំ​ក្លឹប​ដ៏​មាន​បទពិសោធន៍​យូរ​ឆ្នាំ​មួយ​រូប​នេះ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រូ​របស់​លោក​ Thomas Tuchel ក៏​ដូច​ជា​ Jurgen Klopp ផង​ដែរ​៕

ប្រភព៖ manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់