• 2021-11-29 07:21:52
  • បាល់ទាត់

គួច សុកុម្ភៈ រំភើបខ្លាំងពេលឃើញកម្ពុជាមានរោងចក្រផលិតភេសជ្ជៈលំដាប់អន្តរជាតិ

  • 2021-11-29 07:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ មានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងពេលឃើញកម្ពុជាមានរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈស្តង់ដារអន្តរជាតិល្អបំផុតមួយនៅអាស៊ី ដែលអាចផលិតផលិតផលមានគុណភាពខ្ពស់។ នេះបើយោងទៅតាមការលើកឡើងរបស់គេក្នុងកម្មវិធី «A Day with the Best» ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១។

«A Day With The Best» ជាកម្មវិធីវីដេអូស៊េរីខ្លីនៃជំនួបរវាងអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER និងតារាល្អបំផុតមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាបង្ហាញភាពអស្ចារ្យដល់អ្នកគាំទ្រ ដែលនាំមកជូនដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតផលិតផលល្បីៗដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា។ ក្រោយចំណាយពេលមួយថ្ងៃដើរទស្សនាខ្សែសង្វាក់ផលិតកម្មរបស់ ខ្មែរ ប៊ែវើរីជីស គួច សុកុម្ភៈ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិននឹកស្មានថានៅស្រុកខ្មែរយើងមានរោងចក្រដ៏ទំនើប ស្ដង់ដាអន្តរជាតិ ហើយអស្ចារ្យបែបនេះឡើយ!»។

កីឡាករដ៏ឆ្នើមរូបនេះក៏បានបន្ថែមដែរថា លោកពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងលើសង្វាក់ផលិតកម្មដែលប្រៀបដូចទៅនឹងប្រព័ន្ធក្នុងការលេងបាល់ទាត់ ពិសេសគ្រប់ផលិតផលឆ្លងកាត់ដំណាក់កាលជាច្រើនដែលមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើប។

ស្របគ្នានេះដែរ លោក បណ្ឌិត Zvonimir Nemet នាយករោងចក្រ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបញ្ជាក់ថា៖ «ក្រុមហ៊ុនតែងយកចិត្តទុកដាក់ទៅលើគ្រប់ដំណាក់កាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ គ្រប់ដំណាក់កាលតាំងពីការច្រក ការត្រួតពិនិត្យចំណុះ រហូតដល់ការវេចខ្ចប់ ត្រូវបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់បំផុតដោយអ្នកជំនាញច្បាស់លាស់»។

ទាំងនេះ ជាកត្តាដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ក្លាយជាក្រុមហ៊ុនភេសជ្ជៈលំដាប់អន្តរជាតិមួយល្អបំផុតនៅអាស៊ី។ ដើម្បីជ្រាបកាន់តែច្បាស់នៃដំណើរទស្សនកិច្ចរបស់ គួច សុកុម្ភៈ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ដើម្បីទស្សនាវីដេអូផ្សេងទៀតនៃកម្មវិធីនេះ សូមចុច like ហ្វ៊េសប៊ុកផេក និង subscribe YouTube របស់ស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖

ហ្វ៊េសប៊ុកផេក Cambodia Beer: https://www.facebook.com/cambodiabeer

YouTube Cambodia Beer: https://www.youtube.com/c/CambodiaBeerTheNextTasteofCool

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី