• 2021-11-29 03:24:34
  • បាល់ទាត់

ត្រួស​ៗ​ត្រូវ​ដឹង​ពី​ការ​ប្រកាស​​ឈ្មោះ​អ្នក​ឈ្នះ​ពាន Ballon d’Or យប់​នេះ

  • 2021-11-29 03:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី The Ballon d’Or ឆ្នាំ​២០២១ នឹង​រៀបចំ​នៅ​រាត្រី​នេះ​ម៉ោង​​២:៣០​នាទី​រំលង​អាធ្រាត្រ​នៅ​ឯ​មហោស្រព Theatre du Chatelet ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

ក្នុង​កម្មវិធី​នឹង​ប្រកាស​ឈ្មោះ​អ្នក​ឈ្នះ​​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ballon d’Or ទាំង​ផ្នែក​បុរស​និង​ស្ដ្រី​។ សម្រាប់​ផ្នែក​បុរស​បេក្ខភាព​៣​រូប​​ដែល​គេ​រំពឹង​ឈ្នះ​​មាន​ដូច​ជា Lionel Messi, Rober Lewandowski និង Karim Benzema។

ពាន Ballon d’Or ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទស្សនាវដ្ដី​របស់​បារាំង (French Magazine)។ ចំពោះ​អ្នក​ឈ្នះ​ត្រូវ​ឆ្លង​កាត់​តាម​រយៈ​ការ​បោះឆ្នោត​របស់​អ្នក​​កាសែត​ជំនាញ​​ទាំង​៥០​នាក់។

Messi សញ្ជាតិ​អាហ្សង់ទីន​ជា​កីឡាករ​ដែល​ឈ្នះ​បាន Ballon d’Or ច្រើន​ជាង​គេ ពោល​៦​ដង។ ហើយ​សម្រាប់​ឆ្នាំ​នេះ​កីឡាករ​របស់ PSG រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា សង្ឃឹម​ខ្ពស់​នឹង​ពាន​វា​ម្ដង​ទៀត៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី