• 2021-11-29 02:43:03
  • បាល់ទាត់

ការ​មិន​ដាក់ Ronaldo ជា​ជម្រើស​ដំបូង ជា​បញ្ជា​ពី​ក្រោយ​ខ្នង​របស់ Rangnick?

  • 2021-11-29 02:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gary Neville ជឿជាក់​ថា លោក Ralf Rangnick បាន​ចាប់​ផ្ដើម​លូក​ដៃ​​លើ​ទម្រង់​លេង​​របស់ Manchester United បណ្ដើរ​ៗហើយ មុន​ពេល​ចូលរួម​ជាមួយ​ក្លឹប​ជា​ផ្លូវ​ការ។

បុរស​សញ្ជាតិ​អាល្លឺម៉ង់ Rangnick បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​ជាមួយ​បិសាច​ក្រហម​ដឹក​នាំ​ក្នុង​នាម​ជា​​គ្រូ​បណ្ដោះអាសន្ន​​រហូត​ដល់​ចប់​រដូវ​កាល មុន​ពេល​ចូល​កាន់​តំណែង​​ជា​ទីប្រឹក្សា​​រយៈ​ពេល​ពីរ​ឆ្នាំ​នៅ Old Trafford។

លោក Michael Carrick គឺ​ជា​អ្នក​ដឹក​នាំ Man Utd ប្រកួត​ទល់​នឹង Chelsea កាល​ពី​យប់​មិញ។ អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ​​ក្នុង​​បញ្ជី​ជម្រើស​ដំបូង​​របស់ United ​គ្មាន​ឈ្មោះ​របស់ Cristiano Ronaldo ​ឡើយ ដោយ​គេ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​សិន។

ចំពោះ​រឿង​នេះ Neville បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter លោក​មាន​អារម្មណ៍​​ថា ជម្រើស​ជាតិ​១១​នាក់​នោះ គឺ​ចុច​ជ្រើសរើស​ដោយ​​លោក Rangnick។ គ្រប់​គ្នា​គិត​ថា Carrick ជា​អ្នក​ទម្លាក់ Ronaldo តែ​តាម​ពិត​​គឺ​អនាគត​គ្រូ​បណ្ដោះ​អាសន្ន​​ជា​អ្នក​នៅ​ពី​ក្រោយ​ទេ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់