• 2021-11-29 01:56:42
  • បាល់ទាត់

Ramos ​ថា Messi ​សម​នឹង​ឈ្នះ Ballon dÓr ​ឆ្នាំ​នេះ​

  • 2021-11-29 01:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Sergio Ramos ​បាន​និយាយ​ថា​ពាន​រង្វាន់ Ballon dÓr ​នៅ​ឆ្នាំ​នេះ ​អាច​នឹង​ធ្លាក់​ទៅ​លើ​ដៃ​របស់​មិត្ត​រួម​ក្រុម Lionel Messi ​ហើយ​។

​Ramos ​តាំង​ពី​ផ្លាស់​មក​ចូល​រួម​ជាមួយ​ក្រុម PSG ​មក រួបគេ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ​យប់មិញ​នេះ​ទេ ​ដែល​បាន​ជួយ​ក្រុម​ឈ្នះ​លើ​ក្រុម​ Saint-Etienne ​ក្នុង​លទ្ធផល ​៣-១ ​នៅ​លីគ​កំពូល​បារាំង។ ​ក្រោយ​ពី​បាន​ចូល​លេង​ប្រកួត​ដំបូង​នេះ​មក ​Ramos ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​មិត្ត​រួម​ក្រុម ​ជា​ពិសេស Messi ​ផង​ដែរ។

​Ramos ​បាន​និយាយ​ថា​៖ “Messi ​គាត់​ជា​កីឡាករ​ល្អ ​ខ្ញុំ​គិត​ថា​គាត់​ជា​កីឡាករ​ម្នាក់​ដែល​អាច​ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន។ គាត់​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​ហើយ​វា​ជា​រឿង​ល្អ​ដែល​មាន​គាត់​ក្នុង​ក្រុម។ រឿង Ballon dÓr ​? ​បាទ ​ច្បាស់​ណាស់ Messi ​សម​នឹង​ឈ្នះ​វា ​ហើយ​ខ្ញុំ​នឹង​និយាយ​ការពារ​មនុស្ស​ក្នុង​ក្រុម​របស់​ខ្ញុំ។ ​ខ្ញុំ​ជូនពរ​គាត់​សំណាង​ល្អ”។

រំលឹក​ថា​ការ​ប្រកាស​អ្នកឈ្នះពានរង្វាន់ Ballon dör ​នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ​ហើយ​ក្នុង​ប្រទេស​បារាំង។ ពេល​នេះ មានតែ​បេក្ខភាព​២​នាក់​ប៉ុណ្ណោះដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ច្រើន​ជាង​គេ ​ក្នុង​នោះ​មាន Messi ​និង Lewandoski ​របស់ Bayern Munich ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់