• 2021-11-24 13:44:28
  • បាល់ទាត់

បេក្ខភាព​ទាំង​១០រូប​ ដែល​មាន​លទ្ធភាព​ឈ្នះ​ពាន​ Ballon D'or ជាង​គេ​

  • 2021-11-24 13:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ​២០២១​ បេក្ខភាព​ដែល​អាច​ឈ្នះ​ពាន​ Ballon D'or មាន​ ៣០រូប​ ខណៈ​ដែរ​លទ្ធផល​ប្រកាស​ពី​អ្នក​ឈ្នះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ​។

យ៉ាង​ណា​ក្ដីបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ខាង​ក្រោម​នេះ​ជា​បេក្ខភាព​ដែល​អាច​ឈ្នះ​ពាន​ Ballon D'or ទាំង​១០​រូប​ ដែល​មាន​លទ្ធភាព​ឈ្នះ​ពាន​មួយ​នេះ​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ ដែល​រាប់​ពី​ចំនួន​គ្រាប់​បាល់​ Assist និង​ ពាន​ ដែល​ពួក​គេ​រក​បាន​ក្នុង​ឆ្នាំ​២០២១​នេះ​ ៖

១. Lionel Messi៖

រក​គ្រាប់​បាល់​បាន​ ៤១​គ្រាប់​ Assist បាន​ ១៤​ដង​ ឈ្នះ​ពាន​ Copa America និង​ Copa del Rey ។

២. Robert Lewandowski៖

រក​គ្រាប់​បាល់​បាន​ ៦៤​គ្រាប់​ Assist បាន​ ១០​ដង​ ឈ្នះ​ពាន​ Bundesliga, Club World Cup និង​ DFL-Supercup ។

៣. Jorginho៖

​រក​គ្រាប់​បាល់​បាន​ ៨​គ្រាប់​ Assist បាន​ ៣​ដង​ ឈ្នះ​ពាន​ Euro 2020, Champions League និង​ពាន​ UEFA Super Cup ។

៤. N'Golo Kante៖

រក​គ្រាប់​បាល់​បាន​ ២គ្រាប់​ Assist បាន​ ១​ដង​ ឈ្នះ​ពាន​ Champions League និង​ពាន​ UEFA Super Cup ។

៥. Kylian Mbappe៖

​រក​គ្រាប់​បាល់​បាន​ ៤៤​គ្រាប់​ Assist បាន​ ២២​ដង​ ឈ្នះ​ពាន​ UEFA Nations League, Coupe de France និង​ Trophee des Champions ។

៦. Karim Benzema៖

រក​គ្រាប់​បាល់​បាន​ ៤១​គ្រាប់​ Assist បាន​ ១៤​ដង​ ឈ្នះ​ពាន​ UEFA Nations League ។

៧. Romelu Lukaku៖

រក​គ្រាប់​បាល់​បាន​ ៣០​គ្រាប់​ Assist បាន​ ៨​ដង​ ឈ្នះ​ពាន​ Serie A ។

៨. Erling Haaland៖

រក​គ្រាប់​បាល់​បាន​ ៤៣​គ្រាប់​ Assist បាន​ ១៣​ដង​ ឈ្នះ​ពាន​ DFB-Pokal ។

៩. Cristiano Ronaldo៖

​រក​គ្រាប់​បាល់​បាន​ ៤៣​គ្រាប់​ Assist បាន​ ៦​ដង​ ឈ្នះ​ពាន​ Coppa Italia និង Supercoppa Italiana ។

១០. Kevin De Bruyne៖

រក​គ្រាប់​បាល់​បាន​ ១៤​គ្រាប់​ Assist បាន​ ១៦​ដង​ ឈ្នះ​ពាន​ Premier League និង Carabao Cup ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម